អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ស្វែងយល់ពីលេខ​សម្ងាត់​ទទួល​បាន​ជោគជ័យនៃ”អភិបាលកិច្ច​ចិន”តាមរយៈកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បាន​ប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលាកន្លង​ទៅ។កិច្ច​ប្រជុំ​លើកនេះ​ បាន​អនុម័ត​លើ​«សេច​ក្តី​សម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយ​បាន​ធ្វើ​ការ​រៀបចំចាត់ចែង​ជា​ប្រព័ន្ធ​​ចំពោះការ​ងារ​ប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់​គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ កិច្ច​ប្រជុំ​ដ៏​សំខាន់​លើក​នេះ​បាន​ផ្តល់ជា​បង្អួច​ដ៏សំខាន់​មួយ​សម្រាប់​ឱ្យ​ពិភពលោក​ឈ្វេងយ​ល់​ពីលេខ​សម្ងាត់​ទទួល​បាន​ជោគជ័យនៃ“អភិបាល​កិច្ច​​ចិន​” ។គណបក្សនយោបាយមួយ​អាចទទួលបានការគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជន គឺឈរលើ​មូលដ្ឋាន​នៃ​ការ​ស្វែងរក​ផលប្រយោជន៍ជូនប្រជាជនជាប់ជានិច្ច ហើយ​គណបក្ស​មួយ​អាចរក្សាបាននូវភាពរឹងមាំរយៈពេលវែង គឺឈរលើមូលដ្ឋាន​នៃការ​ទទួលបានការទទួលស្គាល់និងការគាំទ្រយ៉ាងពិតប្រា​កដពីប្រជាជន។ ចាប់តាំងពីសមាជបក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តចិន ដែលមានលោក​XiJinpingជាប្រមុខ​ស្នូល បានប្តេជ្ញាចិត្ត​លុបបំបាត់អំពើពុករលួយតាមរយៈការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់​ជ្រុង​ជ្រោយ​ ដោយតម្រូវ​ឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​មានភាពតឹងរ៉ឹងចំពោះខ្លួនឯង មានស្មារតីទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន និងធ្វើឱ្យ​ឥរិយាបថរបស់បក្ស និងរចនាប័ទ្មរបស់រដ្ឋាភិបាល​មានភាព​ស្អាត​ស្អំ​ ហេតុនេះហើយ​ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។ លោក​XiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​លើក ឡើង​យ៉ាង​ច្បាស់​លាស់​ថា “ក្រឡេកមើលពិភពលោកទាំង​មូល​ គ្មានគណបក្សនយោបាយណា​មួយ​យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់ខ្លួនដូចបក្សកុម្មុយនិស្តចិននោះទេ ហើយ​ជំរុញ​ការ​ធ្វើស្វ័យ​បដិវត្ត​ន៍​កម្រិត​ខ្ពស់​តាមរយៈ​អាកប្បកិរិយាវិទ្យាសាស្ត្រ និងវិធីសា​ស្រ្ត​ជាប្រព័ន្ធ​បែបនេះ។ នេះគឺជាឧត្តមភាព​ដ៏លេច​ធ្លោ​របស់គណបក្សយើង ហើយ​ក៏​ជាគន្លឹះសម្រាប់​ទទួល​បាន​ផល​ជោគ​ជ័យ​ក្នុងការដឹកនាំទិស​ដៅ​នៃ​យុគសម័យថ្មីផង​ដែរ”។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក សួស…

កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បាន​ប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលាកន្លង​ទៅ។កិច្ច​ប្រជុំ​លើកនេះ​ បាន​អនុម័ត​លើ​«សេច​ក្តី​សម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយ​បាន​ធ្វើ​ការ​រៀបចំចាត់ចែង​ជា​ប្រព័ន្ធ​​ចំពោះការ​ងារ​ប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់​គ្រង​បក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។

កិច្ច​ប្រជុំ​ដ៏​សំខាន់​លើក​នេះ​បាន​ផ្តល់ជា​បង្អួច​ដ៏សំខាន់​មួយ​សម្រាប់​ឱ្យ​ពិភពលោក​ឈ្វេងយ​ល់​ពីលេខ​សម្ងាត់​ទទួល​បាន​ជោគជ័យនៃ“អភិបាល​កិច្ច​​ចិន​” ។គណបក្សនយោបាយមួយ​អាចទទួលបានការគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជន គឺឈរលើ​មូលដ្ឋាន​នៃ​ការ​ស្វែងរក​ផលប្រយោជន៍ជូនប្រជាជនជាប់ជានិច្ច ហើយ​គណបក្ស​មួយ​អាចរក្សាបាននូវភាពរឹងមាំរយៈពេលវែង គឺឈរលើមូលដ្ឋាន​នៃការ​ទទួលបានការទទួលស្គាល់និងការគាំទ្រយ៉ាងពិតប្រា​កដពីប្រជាជន។ ចាប់តាំងពីសមាជបក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តចិន ដែលមានលោក​XiJinpingជាប្រមុខ​ស្នូល បានប្តេជ្ញាចិត្ត​លុបបំបាត់អំពើពុករលួយតាមរយៈការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់​ជ្រុង​ជ្រោយ​ ដោយតម្រូវ​ឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​មានភាពតឹងរ៉ឹងចំពោះខ្លួនឯង មានស្មារតីទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន និងធ្វើឱ្យ​ឥរិយាបថរបស់បក្ស និងរចនាប័ទ្មរបស់រដ្ឋាភិបាល​មានភាព​ស្អាត​ស្អំ​ ហេតុនេះហើយ​ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។

លោក​XiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​លើក
ឡើង​យ៉ាង​ច្បាស់​លាស់​ថា “ក្រឡេកមើលពិភពលោកទាំង​មូល​ គ្មានគណបក្សនយោបាយណា​មួយ​យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់ខ្លួនដូចបក្សកុម្មុយនិស្តចិននោះទេ ហើយ​ជំរុញ​ការ​ធ្វើស្វ័យ​បដិវត្ត​ន៍​កម្រិត​ខ្ពស់​តាមរយៈ​អាកប្បកិរិយាវិទ្យាសាស្ត្រ និងវិធីសា​ស្រ្ត​ជាប្រព័ន្ធ​បែបនេះ។ នេះគឺជាឧត្តមភាព​ដ៏លេច​ធ្លោ​របស់គណបក្សយើង ហើយ​ក៏​ជាគន្លឹះសម្រាប់​ទទួល​បាន​ផល​ជោគ​ជ័យ​ក្នុងការដឹកនាំទិស​ដៅ​នៃ​យុគសម័យថ្មីផង​ដែរ”។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក សួស យ៉ារ៉ា អនុប្រធានទី១នៃ​គណៈទាក់ទងបរទេស នៃ​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបាន​មាន​ប្រសាសន៍​ថា ខ្ញុំយល់ស្របយ៉ាង​ខ្លាំងជាមួយនឹងគំនិតរបស់លោកXiJinpingស្តីពីការកសាងបក្ស។ តាមទស្សនៈរបស់ខ្ញុំ គណបក្ស​កាន់អំណាចដែលមានវិន័យយ៉ាងតឹងរ៉ឹង​អាចធានាបាននូវនិរន្តរភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ​ និងផ្លាស់ប្តូរចក្ខុវិស័យទៅជាការអភិវឌ្ឍនិងវឌ្ឍនភាពជាក់ស្តែង។

ខណៈពេល​ផ្តល់​បទសម្ភាសន៍ជាមួយបណ្តាញ​ទូរទស្សន៍​CGTNនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរ​ទស្សន៍​មជ្ឈិម​ចិន លោកKazbek Meigelzinov ប្រធានសមាគមសិក្សាស្រាវ​ជ្រាវ​ចិនរបស់​កាហ្សាក់ស្ថានបានបញ្ជាក់ថា ក្នុង​ដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗ ជានិច្ចកាល ការត្រួតពិនិត្យផ្ទៃក្នុងដោយខ្លួនឯងនិងវិន័យដ៏តឹងរ៉ឹងរបស់បក្សកុម្មុយនិស្តចិនតែងតែជាមូលដ្ឋា​ន​គ្រឹះរបស់បក្ស ហើយនេះក៏ជាកត្តាស្នូលដែលជំរុញ​ដល់​ការរីកចម្រើននិងការអភិវឌ្ឍរបស់ បក្ស​កុម្មុយនីស្ត​ចិន​ផងដែរ។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ប្រទេសចិន​សម្រេចបាន​​ការអភិវឌ្ឍបែប​លោត​ផ្លោះ ដែលក្លាយជាមហាអំណាចផ្នែក​សេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់​នេះ​ គឺមិនអាច​ឃ្លាត​ចេញពីការកសាង​ប្រព័ន្ធ​របប​និងការ​ធានាខាង​វិន័យដ៏តឹងរ៉ឹងរបស់បក្ស​កុម្មុយនីស្ត​ចិន​បានទេ ហើយនឹង​មាន​អំណោយផល​ដល់​ប្រទេស​ចិនឱ្យសម្រេចបាននូវការអភិវឌ្ឍខាង​នយោបាយ និងសេដ្ឋកិច្ចកាន់តែច្រើននៅលើឆាកអន្តរជាតិ។

បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់នូវការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់​ជ្រុង​
ជ្រោយ ហើយ​ធ្វើ​ឱ្យ​ការត្រួតពិនិត្យដោយខ្លួនឯងផ្សារ​ភ្ជាប់​ជា​មួយ​ការត្រួតពិនិត្យដោយប្រជាជន ដើម្បីជំរុញការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់​ជ្រុង​ជ្រោយ។ នេះបានបំបែកការយល់ច្រឡំ​នៃការពឹងផ្អែកតែលើរូបមន្ត​របស់​បក្សនយោបាយលោកខាងលិច បាន​ពង្រីកទ្រឹស្តី និង​ការអនុវត្តនៃការកសាងបក្សនៅទូទាំងពិភពលោក និងធ្វើ​ឱ្យ​អរិយធម៌នយោបាយពិភពលោក​មានភាព​កាន់​តែ​សំបូរ​បែប​ វាមិនត្រឹមតែជាការធានាដ៏សំខាន់សម្រាប់ការ​ទទួលបាន​សមិទ្ធ​ផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបាន​ផ្តល់នូវមេរៀននិងបទពិសោធន៍​សំខាន់ៗសម្រាប់អភិបាលកិច្ច​គណ​បក្សនយោបាយនៅទូទាំងពិភពលោក​ផងដែរ​។

លោកHasan A. Ayed Al-Dajahសាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ Al-Hussein Bin Talalប្រទេសហ្ស៊កដានីបានថ្លែងថា ប្រទេសចិនអាច​ធ្វើសមាហរណកម្មនិង​កែលម្អបទពិ​សោធន៍​អភិបាលកិច្ចរបស់ខ្លួន ប្រែ​ក្លាយ​គោលដៅរយៈពេលវែងទៅជាផែន​ការ​សកម្ម​ភាព​ដែល​អាចអនុវត្តបាន និងអាច​រក្សាទិសដៅអភិវឌ្ឍន៍ធំប្រកបដោយ​ស្ថិរភាព ការ​អនុ​វត្ត​ខា​ង​អភិបាលកិច្ចរបស់ប្រទេសចិន​មាន​តម្លៃ​ក្នុង​ការ​យក​ទៅ​សិក្សា​រៀន​សូត្រ​។

To Top