ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៤កញ្ញា ខាងមុខ ដើម្បីពិភាក្សានិងអនុម័តសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការបើកសម័យប្រជុំពេញអង្គនេះ បន្ទាប់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។...
ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី១១ កញ្ញា នេះ បានឲ្យដឹងថា កន្លងមក ក្រសួងបានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឲ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល...
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាស្រ្តី៤នាក់ជាជនជាតិថៃ កំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានមនុស្សស្លាប់ចំនួន ៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ កញ្ញានេះ បានឲ្យដឹងថា ក្រោមបទបញ្ជានាយឧត្តមសេនីយ៍...
សិង្ហបុរី៖ សិង្ហបរដ្ឋាភិបាលសិង្ហបុរី នឹងបរិច្ចាគប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង នៅក្នុងប្រទេសម៉ារ៉ុក ដែលបានសម្លាប់មនុស្សជាង២.០០០នាក់ ។ ក្រសួងការបរទេស ហៅកាត់ថា (MFA) បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមិនមានរបាយការណ៍ អំពីប្រជាជនសិង្ហបុរី ដែលរងផលប៉ះពាល់ដោយសារ រញ្ជួយដីនេះនោះទេ ។ លោក Vivian...
ហាណូយ៖ កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយទទូចយ៉ាងដូច្នេះថា លោកមិនចង់ “គ្រប់គ្រង” ប្រទេសចិន ទេ ខណៈដែលមហាអំណាចទាំង២ ប្រឈមមុខនឹងការបែកបាក់កាន់ តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិ ។ លោក បៃដិន បានថ្លែងថា លោកបានជួបជាមួយលោក Li...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានអះអាងថា គណបក្ស United Russia ដែលគាំទ្រយ៉ាងដាច់អហង្ការ ចំពោះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះសន្លឹកឆ្នោតក្នុងស្រុកនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។ វិមានក្រឹមឡាំងបានអះអាង យ៉ាងដូច្នេះថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករធាតុ អាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាមជាមួយ នឹងខ្យល់មូសុងនិរតី មធ្យមទៅបង្គួរ ។...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សាំងធម្មតាមានតម្លៃ ៤.៦០០ រៀល ក្នុងមួយលីត្រ ហើយម៉ាស៊ូតតម្លៃ ៤.៧៥០ រៀល ក្នុងមួយលីត្រ៕
បរទេស ៖ អ្នកនាំពាក្យកងទ័ពរំដោះ ប្រជាជនចិន (PLA) លោក Shi Yi បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់ អាវុធចិន បានអមដំណើរ ដោយសង្កេត មើលនាវាចម្បាំង អាមេរិកមួយគ្រឿង និងនាវចម្បាំងកាណាដា មួយគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការអមដំណើរ និងឃ្លាំងមើលនេះ...