ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានប្រាប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបជាមួយលោកអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃទី២ខែ តុលា ឆ្នាំ២០២៣នេះ...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤ពាន់លានផោន (៤,៨ ពាន់លានដុល្លារ) ជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ដែលជាផ្នែកមួយនៃកម្មវិធី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស Grant Shapps។ លោក Shapps បានឲ្យដឹងនៅឯសន្និសីទគណបក្សអភិរក្សឆ្នាំ២០២៣ ថា “ខ្ញុំអាចប្រកាសថាយើងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃ ៤ ពាន់លានផោន...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែគ្រោងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវអស្ថិរភាព និងអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីរឆ្នាំបន្ទាប់ពីការដកទ័ពរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសអាស៊ីក្លាយជាប្រភពនៃការព្រួយបារម្ភ សម្រាប់រដ្ឋជិតខាង និងក្នុងតំបន់របស់ខ្លួន។ តំណាងពិសេសរបស់អ៊ីរ៉ង់ សម្រាប់ប្រទេសអាហ្វហ្គានីស្ថានលោក Hassan Kazemi-Qomi បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន IRIB របស់អ៊ីរ៉ង់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ បេសកជនអ៊ីរ៉ង់ បានឲ្យដឹងនៅចុងបញ្ចប់ថា...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងលក្ខណៈ “ហ្មត់ចត់ និងច្បាស់លាស់” ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Qasim al-Araji នៅទីក្រុង Tehran ដែលក្នុងនោះពួកគេក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគីផ្សេងទៀត។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។...
ភ្នំពេញ៖សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានចេញសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានលេីកឡេីងថា ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។...
បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល...
ហារ៉ារី៖ អ្នកជំនាញហ្ស៊ីម បាវេបានសង្កេតឃើញថា បំណងប្រាថ្នាចង់ឈ្នះដោយចំណាយរបស់ប្រទេសផ្សេងៗបានធ្វើឱ្យសហរដ្ឋអាមេរិកអាត្មានិយម និងលោភលន់នៅក្នុងភូមិសាស្ត្រនយោបាយ។ លោក Nhamo Mhiripiri សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Midlands State បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដោយការបង្ខូចការដឹកនាំនៅក្នុងប្រទេសផ្សេងទៀត។ លោកបានលើកឡើងថា “ប្រសិនបើពួកគេមិនអាចពុករលួយបាន ពួកគេបង្កើន និងធ្វើឃាតមេដឹកនាំដែលប្រឆាំង។ ប្រសិនបើពួកគេមិនអាចជោគជ័យ ពួកគេបង្កើតសង្រ្គាម” លោកបានបន្ថែមថា នេះពន្យល់ពីលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក កាលពីថ្ងៃអាទិត្យបានព្យាករណ៍ ពីកំណើន ៥,១ភាគរយ សម្រាប់សេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទើបចេញផ្សាយថ្មី របស់ខ្លួន ។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “ប្រទេសចិន មានចំណុចខ្លាំងគួរឱ្យកត់សម្គាល់”...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី០៨ ខែតុលា ខណៈដែលប្រទេសជប៉ុន រៀបចំសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងឆ្នាំនេះ។ ដោយមើលឃើញពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតលោកស្រី Kamikawa ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាមួយសមភាគីរបស់ខ្លួន អំពីសារៈសំខាន់នៃការធានាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ...