បរទេស ៖ រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែល លោក Israel Katz បានប្រាប់កាសែតអាល្លឺម៉ង់ Bild នៅសប្តាហ៍នេះថា កងកម្លាំងយោធា “មនុស្សធម៌” របស់ខ្លួនកំពុងបង្ហាញ ពីការអត់ធ្មត់ ក្នុងការទម្លាក់គ្រាប់បែក ដែលកំពុងបន្ត របស់ពួកគេ ទៅលើតំបន់ Gaza ដែលបានទាក់ទាញ ការថ្កោលទោសយ៉ាងខ្លាំងក្លា ពីអង្គការសហប្រជាជាតិ ។...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្លូវ៉ាគីលោក Robert Fico បានសន្យាថា នឹងបញ្ចប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន នៅក្នុងជម្លោះរបស់ទីក្រុងគៀវជាមួយរុស្ស៊ី និងជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព។ លោកក៏បានប្តេជ្ញាថា នឹងមិនគាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀត លើក្រុងមូស្គូនះទេ ប្រសិនបើពួកគេបញ្ចប់ការយាយីប្រទេសរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសភា សម្រាប់កិច្ចការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ លោក Fico...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើជប៉ុន ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីភាពវិជ្ជមាន លើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ របស់កម្ពុជា ជូនទៅកាន់វិនិយោគិនជប៉ុន ។ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន រួមជាមួយ លោក អ៊ូអ៊ីណូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យទីក្រុងមូស្គូ ឱ្យនិរទេសគណៈប្រតិភូអ្នកចរចារបស់ក្រុមហាម៉ាស ដោយហៅការធ្វើជាម្ចាស់ផ្ទះរបស់រុស្សី គឺជាសកម្មភាពគាំទ្រដល់អំពើភេរវកម្ម និងផ្តល់ប្រាក់កម្ចីស្របច្បាប់ដល់អំពើឃោរឃៅ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រ X ដែលពីមុនជា Twitter ដោយសំដៅទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមថា៖ក្រុមហាម៉ាស់ គឺជាអង្គការភេរវកម្មដែលអាក្រក់ជាង ISISថែមទៀតផង។ លោក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង១១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នឹងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារឱ្យបាន ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី២៧ តុលានេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោក ស៊ី ជិនពីងប្រធានាធិបតីចិន ចំពោះមរណភាពរបស់លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិនដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃ២៧ តុលា ក្នុងជន្មាយុ៦៨ឆ្នាំ ដោយសារគាំងបេះដូង។ ជាមួយនឹងសាររំលែកទុក្ខផ្ញើទៅលោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់សេវានោះទេ តែជាការធ្វើការដោយស្ម័គ្រចិត្ត។ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃ២៧ តុលា ក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតីថ្លែងថា «អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺសូមពង្រឹង និងធ្វើការសហការជាមួយគ្នា។...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “អ្នកសមគំនិតយ៉ាងច្បាស់លាស់នៃឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់មេដឹកនាំ។ នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្កោលទោសអ្នក ដែលទទួលខុសត្រូវ ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា និងការសម្លាប់ជនស៊ីវិល។ លោកត្រូវបានគេដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍”ជនជាតិអាមេរិកមានឈាមរបស់កុមារហ្គាហ្សា ស្ត្រី...
ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាភ្លាមៗ។ មន្ទីរពេទ្យនានាកំពុងបិទទ្វារ ដោយសារពួកគេខ្វះខាតប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរ...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលហ្វឹកហាត់ ការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវបានកើតឡើង។ “ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ការហ្វឹកហ្វឺនត្រូវបានធ្វើឡើងជាមួយកងកម្លាំង និងមធ្យោបាយនៃផ្នែកដី...