ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានសម្រេចបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្តោយទន្លេបាសាក់ ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ការបិទផ្លូវទឹករយៈពេល២ថ្ងៃនេះ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ លើវិស័យធនធានទឹកជាមួយ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ ត្រូវបានពិន័យជាប្រាក់ចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមត្រួតពិនិត្យការកាត់ក្តីក្លែងបន្លំ រដ្ឋប្បវេណីរបស់គាត់ត្រូវបានរកឃើញថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានរំលោភលើដីកាតុលាការជាលើកទី២ ។ ចៅក្រម Arthur Engoron កាលពីសប្តាហ៍មុនបានពិន័យលោក ត្រាំ...
នៅថ្ងៃទី ២៥ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរអំពីការប្រើប្រាស់ឧត្តមភាពផ្នែកធនធានរៀងៗខ្លួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុ...
ហ្សឺណែវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) កាលពីថ្ងៃពុធបានអំពាវនាវឱ្យក្រុមហាម៉ាស់ ផ្តល់ភស្តុតាងនៃការចាប់ចំណាប់ខ្មាំង ដែលខ្លួនកំពុងឃុំឃាំង និងសុំឲ្យធ្វើការដោះលែងពួកគេទាំងអស់ ដោយហេតុផលប៉ះពាល់ដល់សុខភាព ។ WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាតឱ្យ ទទួលបានការព្យាបាលភ្លាមៗ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការសហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី ស្តីពីការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ។ “ច្រករបៀងបៃតង” ដែលត្រូវបានគ្រោងទុកនឹងតភ្ជាប់ ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃច្រក Reni...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជាពិតជាបានស្តែងឲ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់កម្ពុជា។ ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអនុញ្ញាតលោកលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ជំនួបនេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង៣៩ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឱ្យបានជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីពុធថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សា បានកើនឡើងដល់៦.៥៤៦នាក់ហើយ ។ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះដែរ ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៧.៤៣៩នាក់បានរងរបួសនៅក្នុងតំបន់ឆ្នេរនេះ ។ គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ត្រូវបានបង្កឡើង...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បានឈានដល់ចំណុចដែលមិនធ្លាប់មានពីមុនមកនោះទេ ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ ហៅថា UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានយ៉ាងដូច្នេះថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំចិត្តឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅពេលយប់ថ្ងៃពុធ...