ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៣៣៨ លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក)ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសម្រាប់ការ កសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៤ តុលានេះ បានឲ្យដឹងថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (FCSSC) ដើម្បីជជែកលើកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា តាមរយៈការស្វែងយល់លើចំណុចមួយចំនួនទាក់ទងនឹងវិស័យកសិកម្ម ហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតជាដើម។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC...
គ៊ែរ៖ សេដ្ឋវិទូអេហ្ស៊ីបបានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ របស់ធនាគារកណ្តាលអាមេរិក បានបន្ថែមទៅលើបញ្ហានៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១១ ដងជាប់ៗគ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតដល់ពួកគេឈានដល់ចន្លោះពី ៥,២៥ ភាគរយ និង ៥,៥០ភាគរយ ដែលនាំមកនូវអត្រាការប្រាក់ដល់កម្រិត ខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលប្រហែល ២២ឆ្នាំ។ ទោះបីជាមានការកើនឡើងទាំងអស់នេះ ក្នុងនាមការទប់ស្កាត់អតិផរណាក៏ដោយ អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសម្តែងការខ្នះខ្នែង ក្នុងការឈានទៅរក “យុគសម័យថ្មី” នៃទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង ជាមួយនឹងទំនាក់ទំនង បានប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាដោះស្រាយវិវាទការងារ ក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។ នៅក្នុងសារមួយលោក គីស៊ីដា បានផ្ញើទៅកាន់ការជួបជុំមួយក្នុងទីក្រុងតូក្យូ ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយ និងធុរកិច្ចមកពីប្រទេសទាំងពីរ លោកបានលើកឡើងថា “ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់សម្រាប់ធ្វើការរួមគ្នា...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា អ្នកបើកយន្តហោះគ្មានកាតព្វកិច្ច របស់អាកាសចរណ៍ Alaska Airlines ម្នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង មនុស្សឃាតចំនួន ៨៣ ករណី បន្ទាប់ពីព្យាយាមធ្វើឱ្យធ្លាក់យន្តហោះ ក្នុងអំឡុងពេលហោះហើរលើអាកាស ដោយសារតែ “បញ្ហាផ្លូវចិត្ត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងផែនការបានរួមគ្នាចេញប្រកាស ស្តីពី ការពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព ៕
ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងសារព័ត៌មានរួមរវាងភាគីពាក់ព័ន្ធ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេស។ ការប្តេជ្ញានេះ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញវិដេអូបទចម្រៀង «ផ្សោតដួងចិត្ត»...
ប៉េកាំង៖ ប្រទេសចិន បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃចន្ទ ជាមួយហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នា ដែលពាក់ព័ន្ធនឹងនាវា របស់ពួកគេនៅក្នុងសមុទ្រចិន ខាងត្បូង កាលពីថ្ងៃមុនដោយសម្តែង “ការមិនពេញចិត្តយ៉ាងខ្លាំង” របស់ខ្លួន ចំពោះឧប្បត្តិហេតុនេះ។ ពាក្យបណ្តឹងដែលផ្ញើ ដោយស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល ទៅកាន់ក្រសួង ការបរទេសហ្វីលីពីន ធ្វើឡើងបន្ទាប់ពីមាន ការផ្លាស់ប្តូរ ដែលភាគីនីមួយៗបានស្តីបន្ទោសគ្នា ទៅវិញទៅមក...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានសន្យាជាថ្មី ក្នុងការលើកកម្ពស់ទំនាក់ទំនង បន្ថែមទៀតនៅខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគី ដែលចូលជាធរមានកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនង។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសារមួយ ដែលបានអាននៅក្នុងពិធី មួយនៅទីក្រុងតូក្យូថា “វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិន...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធក្រោមសន្ធិសញ្ញាឆ្នាំ ១៩៥១ បន្ទាប់ពីកប៉ាល់របស់ចិនបានរារាំង និងបុកជាមួយនាវាហ្វីលីពីនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតហ្វីលីពីនកាលពីថ្ងៃច័ន្ទបានកោះហៅមន្ត្រីស្ថានទូតចិនក្នុងទីក្រុងម៉ានីល សម្រាប់ការតវ៉ាដោយពាក្យសំដីយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនៅឯតំបន់ផ្ទៃទឹករាក់ Second Thomas Shoal ។ មន្ត្រីបាននិយាយថា មិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ...