ព័ត៌មានអន្តរជាតិ

ពិឡុតម្នាក់ដែលមានបញ្ហាផ្លូវចិត្ត ប៉ុនប៉ងធ្វើឱ្យយន្តហោះ ដែលដឹកអ្នកដំណើរពេញ ឱ្យធ្លាក់

AFP

បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា អ្នកបើកយន្តហោះគ្មានកាតព្វកិច្ច របស់អាកាសចរណ៍ Alaska Airlines ម្នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង មនុស្សឃាតចំនួន ៨៣ ករណី បន្ទាប់ពីព្យាយាមធ្វើឱ្យធ្លាក់យន្តហោះ ក្នុងអំឡុងពេលហោះហើរលើអាកាស ដោយសារតែ “បញ្ហាផ្លូវចិត្ត” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការហោះហើរនាពេលថ្មីៗនេះពី តំបន់ Everett ទីក្រុង Washington ទៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា អាកាសយានិកវ័យ ៤៤ ឆ្នាំ ឈ្មោះ Joseph David Emerson បានព្យាយាមភ្ជាប់ប្រព័ន្ធ ពន្លត់អគ្គីភ័យរបស់យន្តហោះ ដែលនឹងបញ្ឈប់លំហូរប្រេង ទៅកាន់ម៉ាស៊ីនរបស់យន្តហោះ ហើយទំនងជាបណ្តាលឱ្យ មានមហន្តរាយធ្លាក់យន្តហោះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានប្រាប់កាសែត New York Post ដោយសំដៅទៅលើលោក Emerson ដែលមិនជាប់កាតព្វកិច្ចនៅពេលនោះថា “អ្នកអង្គុយកៅអីប្រើបណ្តោះអាសន្ន គឺព្យាយាមមិនបានជោគជ័យ ក្នុងការរំខានដល់ប្រតិបត្តិការរបស់ម៉ាស៊ីន” ហើយ “នាវិកបានធានាសុវត្ថិភាពរបស់យន្តហោះវិញ ដោយគ្មានឧប្បត្តិហេតុអ្វីកើតឡើងឡើយ” ។

អ្នកនាំពាក្យរូបនេះបានពន្យល់ថា ខណៈពេលដែលយន្តការពន្លត់អគ្គីភ័យ ត្រូវបានភ្ជាប់ដោយរយៈពេលខ្លី ប្រេងឥន្ធនៈដែលនៅសេសសល់ ជាធម្មតានៅតែមាននៅក្នុងបន្ទាត់ “ហើយប្រតិកម្មរហ័សរបស់នាវិករបស់យើង ដើម្បីកំណត់ចំណុចទាញឡើងវិញ បានស្ដារលំហូរឥន្ធនៈឡើងវិញ និងការពារការដាច់លំហូរប្រេងឥន្ធនៈ”។

យោងតាមអ្នកដំណើរដែលមានឈ្មោះ Aubrey Gavello ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ បានជូនដំណឹងដល់អ្នកធ្វើដំណើរផ្សេងទៀត អំពីភាពអាសន្នផ្នែកវេជ្ជសាស្ត្រ នៅក្នុងកាប៊ីនយន្តហោះ មុនពេលបង្វែរជើងហោះហើរ ទៅចុះចតដោយសុវត្ថិភាពនៅទីក្រុង Portland រដ្ឋ Oregon ៕

ប្រែសម្រួលៈ ណៃ តុលា

To Top