វ៉ាស៊ីនតោន៖ ក្រសួងរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធអាមេរិកបានកត់ត្រាឱនភាពថវិកាជិត ១,៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣ ដែលបានបញ្ចប់ក្នុងខែកញ្ញា កើនឡើង ២៣,២ភាគរយពីឆ្នាំសារពើពន្ធមុននេះ នាយកដ្ឋានរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រ។ ឱនភាពដ៏ធំនេះបានកើតឡើងនៅពេលដែលប្រាក់ចំណូលបានធ្លាក់ចុះចំនួន ៤៥៧ពាន់លានដុល្លារពីឆ្នាំមុនដល់ទៅ ៤,៤ ពាន់ពាន់លានដុល្លារ ខណៈដែលការចំណាយបានថយចុះត្រឹមតែ ១៣៧ ពាន់លានដុល្លារទៅ ៦,១ពាន់ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍រតនាគារប្រចាំខែចុងក្រោយរបស់នាយកដ្ឋាន។ កង្វះខាតថវិកាចុងក្រោយបំផុតបានបន្ថែមទៅលើបំណុលអាមេរិកដែលកំពុងផ្ទុះឡើង ដែលឥឡូវនេះមានដល់ទៅ ៣៣,៦ពាន់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
អូតាវ៉ា៖ សមាជិកសភាកាណាដាជាង ៣០នាក់កាលពីថ្ងៃសុក្របានជំរុញឱ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជួយសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងលិខិតរួមមួយផ្ញើជូនលោក Trudeau សមាជិកសភាកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែជម្លោះបង្ហូរឈាមដែលកំពុងបន្ត។ ក្នុងចំណោមសមាជិកសភាដែលបានចុះហត្ថលេខាលើលិខិតនោះ មាន២៣នាក់ជារបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា “កាណាដា ជាសំឡេងសម្រាប់សន្តិភាពយូរមកហើយ។ ជម្លោះនេះកាន់តែយូរ ជនស៊ីវិលស្លូតត្រង់កាន់តែច្រើននឹងចំណាយជីវិតរបស់ពួកគេ។...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រី Denys Shmyhal ថារដ្ឋាភិបាលអ៊ុយក្រែនបានចំណាយច្រើនជាង ២៨ ពាន់លានដុល្លារអាមេរិក ដើម្បីគ្របដណ្តប់តម្រូវការការពារជាតិរបស់ប្រទេសនៅឆ្នាំនេះ។ លោក Shmyhal បានលើកឡើងថា ក្នុងចំណោមចំនួនសរុប ៦៨២ពាន់លាន hryvnias (១៨,៦៦ ពាន់លានដុល្លារ) ត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ខែដល់បុគ្គលិកយោធា ហើយ ៣៤៩ពាន់លាន hryvnias...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំ ឱ្យមន្ត្រីបច្ចេកទេស ពន្លឿនការជួសជុលផ្លូវ១ខ្សែនៅស្រុកស៊ីធរកណ្តាលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ១ខ្សែ ប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានថ្លែងអំណរគុណចំពោះការគាំទ្រអន្តរជាតិ ចំពោះវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងកិច្ចចរចាផ្សះផ្សាជាតិរបស់ប្រទេសវេណេស៊ុយអេឡា និងការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ លោក Gil បានសរសេរនៅលើបណ្ដាញTwitter ថា “យើងស្វាគមន៍ចំពោះសារនៃការគាំទ្រដែលមករកយើងពី ប្រទេសរុស្ស៊ី ដោយយោងទៅលើការបន្តការសន្ទនា និងសិទ្ធិនៃប្រទេសរបស់យើងក្នុងការរស់នៅដោយមិនមានការជ្រៀតជ្រែកពីបរទេស ការគំរាមកំហែង និងការដាក់ទណ្ឌកម្មឯកតោភាគី” ។ ឆ្លើយតបទៅនឹងការអបអរសាទររបស់ម៉ិកស៊ិកចំពោះវឌ្ឍនភាពនេះ លោក...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Vincent Van Quickenborne រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក បានប្រកាសលាលែងពីតំណែង ដោយទទួលស្គាល់ថា ក្រសួងរបស់លោកបានប្រព្រឹត្តកំហុស “មិនអាចទទួលយកបាន” ទាក់ទងនឹងខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ជនជាតិស៊ុយអ៊ែត ចំនួន២នាក់ក្នុងសប្តាហ៍នេះ នៅចំកណ្តាលទីក្រុងប្រ៊ុចស៊ែល ។ នៅក្នុងសន្និសីទថ្មីមួយ...
សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយកាលពីថ្ងៃសុក្រថា និងបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរជាមុន ដែលអាចកើតមានមកលើប្រទេស កូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក បានធ្វើ “ការញុះញង់ក្នុងសង្គ្រាម នុយក្លេអ៊ែរដោយចេតនា” ដោយសារតែ “បញ្ហាផ្ទៃក្នុង និង បញ្ហាខាងក្រៅ”...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group របស់ប្រទេសចិន សិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនាឱកាសចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ស្វាយរៀង៖ ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៧៧៩នាក់ ក្នុងនោះស្ត្រី៤៧៨នាក់។ លោក រៀម សុីណា...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសបានថ្លែងកាលពីថ្ងៃសុក្រថា លោកសង្ឃឹមថា ប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងអាចចាប់ផ្តើមរកការចរចាគ្នាឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ ។ លោក Lavrov បានថ្លែងដូច្នេះថា “ខ្ញុំសង្ឃឹមថា...