ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំលើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម...
ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។ ការគាំទ្រនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣...
តូក្យួ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គិស៊ីដា បានព្រមគ្នា ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាពួកគេនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ចំពេលមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសថា បានប្រាប់ព្រះអង្គម្ចាស់ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីថា ប្រទេសជប៉ុន បានថ្កោលទោសការផ្ទុះនៅមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយមានអារម្មណ៍ថា “ខឹងយ៉ាងខ្លាំង...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា ការរួបរួមរបស់ពួកគេប្រឆាំងនឹង “ការគំរាមកំហែងទូទៅ” ដូចដែលពួកគេបានជួបនៅទីក្រុងប៉េកាំង ដោយមេដឹកនាំទាំងពីរក៏ពិភាក្សាអំពី សង្គ្រាមរបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងបែបនេះ “ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែរឹងមាំ” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះសម្ពាធពីជំរុំលោកខាងលិច...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុន នៅក្នុងឆមាសទី១ នៃសារពើពន្ធឆ្នាំ២០២៣បានធ្លាក់ចុះ ៧៥,១ភាគរយ មកនៅត្រឹម ២,៧២ទ្រីលានយ៉េន (១៨ពាន់លានដុល្លារ) ដោយសារតែការចំណាយ លើថាមពលនាំចូលបានធ្លាក់ចុះ បន្ទាប់ពីការកើនឡើងចំពេល សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការធ្លាក់ចុះប្រាក់យ៉េន ខណៈពេលដែលការនាំចេញ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ។ ប្រទេសដែលខ្វះខាតធនធាន បានស្ថិតក្នុងពណ៌ក្រហម សម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នានៅឆមាសទី១ ជាមួយនឹងទស្សនវិស័យ...
បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក...
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga)...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ តុលា នេះ បានឱ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព...
បរទេស៖ មន្ត្រីតំណាងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃពុធម្សិលមិញនេះបានអំពាវនាវឱ្យប្រជាជាតិ នានាក្នុងពិភពលោក ឈានជើងចូល និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនា លើជនជាតិប៉ាឡេស្ទីនដោយអ៊ីស្រាអែល បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។ ភ្លាមៗមន្ត្រីអ៊ីស្រាអែលបានស្តីបន្ទោសការបំផ្ទុះនេះលើគ្រាប់រ៉ុក្កែតខុសច្បាប់ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមឯណោះវិញទេ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅលើបណ្តាញសង្គមXថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ មូលដ្ឋានភេរវករហាម៉ាស ដែលលាក់ខ្លួននៅខាងក្នុងមន្ទីរពេទ្យ មុនពេលលុបសារនោះវិញភ្លាមៗ ហើយបង្ហោះព័ត៌មានថ្មីមួយទៀតស្តីបន្ទោសក្រុមហាម៉ាសទៅវិញ។ យោងតាមការចេញផ្សាយរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្ស៊កដានី នឹងមិនមានការសម្រេចចិត្តក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីផ្ទះរបស់ពួកគេទៀតទេ។ លោកSafadi បានប្តេជ្ញាថា ព្រះរាជាណាចក្រហ្ស៊កដានី កំពុងធ្វើអស់ពីសមត្ថភាពដើម្បីបញ្ឈប់ជម្លោះ ប៉ុន្តែនឹងចាត់ទុកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនថាជា ការប្រកាសសង្រ្គាម។ លោក Safadi បាននិយាយថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅកាន់ប្រទេសមួយផ្សេងទៀតនឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាម ដោយចោទប្រកាន់អ៊ីស្រាអែល...