ព័ត៌មានអន្តរជាតិ

រដ្ឋប៉ាឡេស្ទីន ដង្ហោយឲ្យពិភពលោកបញ្ឈប់ សកម្មភាពប្រល័យពូជសាសន៍

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីតំណាងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃពុធម្សិលមិញនេះបានអំពាវនាវឱ្យប្រជាជាតិ នានាក្នុងពិភពលោក ឈានជើងចូល និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនា លើជនជាតិប៉ាឡេស្ទីនដោយអ៊ីស្រាអែល បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។

ភ្លាមៗមន្ត្រី​អ៊ីស្រាអែល​បាន​ស្តីបន្ទោស​ការ​បំផ្ទុះ​នេះ​លើ​គ្រាប់​រ៉ុក្កែត​ខុស​ច្បាប់​ដែល​បាញ់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ជីហាត​អ៊ីស្លាមឯណោះវិញទេ។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅលើបណ្តាញសង្គមXថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ មូលដ្ឋានភេរវករហាម៉ាស ដែលលាក់ខ្លួននៅខាងក្នុងមន្ទីរពេទ្យ មុនពេលលុបសារនោះវិញភ្លាមៗ ហើយបង្ហោះព័ត៌មានថ្មីមួយទៀតស្តីបន្ទោសក្រុមហាម៉ាសទៅវិញ។

យោងតាមការចេញផ្សាយរបស់ RT តាមតួលេខយោធាអ៊ីស្រាអែល បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារតំបន់ហ្គាហ្សាជាងមួយសប្តាហ៍មុន ក្នុងការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែល យ៉ាងហោចណាស់ ១៣០០នាក់ស្លាប់ របួស ៤៥០០នាក់ និងជាង ១៥០នាក់ ធ្វើជាចំណាប់ខ្មាំងដោយក្រុមសកម្មប្រយុទ្ធនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top