ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះ អ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។ ការប្រាប់បែបនេះរបស់លោករដ្ឋមន្រ្តី ក្រោយពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមកដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចទទួលយក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការគាំទ្រដែលផ្តល់ដោយប្រទេស លោកខាងលិចមួយចំនួន ដែលភាគច្រើន ដោយសហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល បានបើកភ្លើងខៀវឱ្យមានការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ដែលកំពុងបន្តនៅ ក្នុងតំបន់ហ្គាហ្សា។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការហៅទូរស័ព្ទជាមួយប្រទេសកាតា Emir Sheikh Tamim bin Hamad Al...
គ៊ែរ៖ អេហ្ស៊ីបបានព្រមាន អំពីហានិភ័យធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក ដែលអាចបណ្តាលមកពីការ វាយប្រហារលើដីទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងអេហ្ស៊ីប បានចាត់ទុករដ្ឋាភិបាល អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការរំលោភលើដំណោះស្រាយ ដែលបានអនុម័ត ដោយមហាសន្និបាត អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដែលអំពាវនាវឱ្យមានបទឈប់ បាញ់មនុស្សធម៌ជាបន្ទាន់ យូរអង្វែង និងនិរន្តរភាព...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានចង្អុលបង្ហាញថា ក្តីសង្ឃឹមសម្រាប់កិច្ចចរចា នៅខែក្រោយរវាងប្រធានាធិបតី អាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping អាចនឹងមិនមាននោះទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើមគោរព តាមកិច្ចព្រមព្រៀង ដែលមេដឹកនាំទាំងពីរបានឈាន ដល់កាលពីឆ្នាំមុនជាមុនសិន ។ កិច្ចប្រជុំកំពូលរវាងលោក Biden-Xi ត្រូវបានស្នើឡើងនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំ...
សេវាសម្ងាត់អាមេរិក បាននិយាយថា យន្តហោះស៊ីវិលមិនជាក់លាក់មួយគ្រឿង បានហោះរំលោភលើដែនអាកាស ដែលបានរឹតបន្តឹងភាគខាងជើង នៃទីក្រុង Wilmington រដ្ឋ Delaware នៅជិតលំនៅដ្ឋាន របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ព្រះសីហនុ៖ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ (Namas.K) ដែលបង្កើតឡើងដោយជនជាតិខ្មែរ មានប្រវត្តិ និងជំនាញថែទាំរថយន្តចាប់ពីឆ្នាំ២០១៥មក បានពង្រីកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីបើកដំណើរការផ្តល់សេវាថែទាំរថយន្តនៅខេត្តជាប់សមុទ្រមួយនេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ បច្ចុប្បន្ននេះ ណាម៉ាសខេ មានសាខានៅរាជធានីភ្នំពេញ ចំនួន ០៥ទីតាំង។ ដោយមើលឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ណាម៉ាសខេ (Namas.K) ក៏បានសម្រេចបោះជំហ៊ានបើកសាខាទី៦របស់ខ្លួននៅខេត្តព្រះសីហនុ...
ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួបពិភាក្សាជាមួយអ៊ីស្រាអែល លើការដោះស្រាយបញ្ហាចំណាប់ខ្មាំង។ លោក Abu Obaida អ្នកនាំពាក្យកងពលតូចបានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ប្រសិនបើអ៊ីស្រាអែល ចង់ដោះស្រាយបញ្ហាក្នុងពេលតែមួយ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់វា។ លោកក៏បានអះអាងផងដែរថា “ទំនាក់ទំនង” ត្រូវបានធ្វើឡើង សម្រាប់ការព្យាយាមដោះស្រាយ បញ្ហាចំណាប់ខ្មាំង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នឹងរួមចំណែកកាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមតុលាការ ហើយចំណុចពិសេស ពេលដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការរួច ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ ដោយមិនចាំបាច់ប្ដឹងទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មានអានុភាពអនុវត្ត ដូចសាលក្រមស្ថាពររបស់តុលាការ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី...
យេរ៉ុសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី សង្គ្រាមរបស់ប្រទេស និងគណៈរដ្ឋមន្ត្រី នយោបាយ “បានសម្រេចចិត្តជាឯកច្ឆ័ន្ទ ដើម្បីពង្រីកប្រតិបត្តិការជើងគោក ” នៅតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ បណ្តាប្រទេស ក្នុងតំបន់បានព្រមាន អ៊ីស្រាអែល ប្រឆាំងនឹងប្រតិបត្តិការ ជើងគោកបន្ថែមទៀត ។...
ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃ៣០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ គឺជាឆ្នាំចាប់ហ្វ្រាំងពិនិត្យនិងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត។ សម្តេចធិបតីបន្តថា ក្នុងអាណត្តិទី៧នេះ គឺជាការចាំបាច់ក្នុងការពង្រឹងសមត្ថភាពជៀសជាងការពង្រីកក្នុងជ្រើសរើសមន្ត្រីថ្មីផ្សេងៗ គឺត្រូវតែមានភាពចាំបាច់ និងមានហេតុផងច្បាស់លាស់។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កន្លែងណាដែលខ្វះយើងថែមឲ្យ ហើយកន្លែងណាដែលលើសត្រូវរកវិធីដើម្បីពង្រឹងការប្រើប្រាស់ឲ្យចាំគោលដៅ។ បង្កើនសមត្ថភាពរបស់បងប្អូនមន្ត្រី ពង្រាយមន្ត្រីថ្នាក់ជាតិឲ្យបានល្អ ជាងទើរនៅលើថ្នាក់ជាតិ»។...