ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអាមេរិក និងលោកខាងលិច ចំពោះការគាំទ្រឧក្រិដ្ឋកម្មសង្គ្រាម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

ប្រភព ៖ Xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការគាំទ្រដែលផ្តល់ដោយប្រទេស លោកខាងលិចមួយចំនួន ដែលភាគច្រើន ដោយសហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល បានបើកភ្លើងខៀវឱ្យមានការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ដែលកំពុងបន្តនៅ ក្នុងតំបន់ហ្គាហ្សា។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការហៅទូរស័ព្ទជាមួយប្រទេសកាតា Emir Sheikh Tamim bin Hamad Al Thani នេះបើយោង តាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោក Raisi បានលើកឡើងថា “ប្រជាជាតិប៉ាឡេស្ទីនត្រូវការការគាំទ្រ ដ៏មានប្រសិទ្ធភាព និងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ហើយជាពិសេសការរួបរួមក្នុង ចំណោមរដ្ឋមូស្លីម ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មជាបន្តបន្ទាប់ និងការសម្លាប់ របស់អ៊ីស្រាអែលនៅហ្គាហ្សា”។

លោកបានគូសបញ្ជាក់ពីការស្លាប់ និងរបួសសំខាន់ៗក្នុងចំណោមស្ត្រី និងកុមារប៉ាឡេស្ទីន និងស្ថានភាពមនុស្សធម៌ដ៏គួរឱ្យសោកស្ដាយនៅហ្គាហ្សា ដោយថា ទាំងនេះចាំបាច់ត្រូវតែមាន ជំហរម៉ឺងម៉ាត់ ឯកភាព និងច្បាស់លាស់ក្នុងការគាំទ្រ ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានជិះជាន់ ដោយបណ្តាប្រទេសមូស្លីម ។

អធិរាជកាតាបានឲ្យដឹងថា អ្វីដែលកំពុងលាតត្រដាងនៅក្នុងតំបន់ហ្គាហ្សា សព្វថ្ងៃនេះ “គឺជាភស្តុតាងនៃស្តង់ដារទ្វេរដងដ៏អាក្រក់របស់រដ្ឋលោកខាងលិច” ដោយសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ និងមូស្លីមអាច “បញ្ឈប់អ៊ីស្រាអែលតាមរយៈការរួបរួមរបស់ពួកគេ។

លោកបានបញ្ជាក់ជាថ្មីនូវជំហរ របស់ប្រទេសរបស់លោកក្នុងការគាំទ្រដល់ “សិទ្ធិមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការការពារខ្លួន” របស់ប្រជាជនប៉ាឡេស្ទីន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top