បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយ ជំនួយការរបស់លោក គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើររបស់លោក ឥឡូវនេះកំពុងដំណើរការហើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Putin មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក...
អស់រយៈពេលជាង 14ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមិត្តហ្វូន និងវិស័យអប់រំ ការផ្លាស់ប្តូរឌីជីថលបន្តិចម្តងៗ បាននិងកំពុងកើតឡើង។ ការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់ទាំងសិស្ស និងគ្រូបង្រៀននៅក្នុងប្រទេសនេះ។ -មិត្តហ្វូន និងផលប៉ះពាល់នៃការផ្លាស់ប្តូរ ឌីជីថលមកលើវិស័យអប់រំកម្ពុជា មិត្តហ្វូន ដែលជាម៉ាកយីហោក្រោមក្រុមហ៊ុន Viettel Group បានរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងសង្គមកម្ពុជា។ ក្នុងរយៈពេល 14 ឆ្នាំនៅក្នុងទឹកដីនៃប្រាសាទដ៏សំបូរបែប...
ភ្នំពេញ ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ, លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម។ លោក...
ភ្នំពេញ ៖ ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ បន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន...
ភ្នំពេញ៖កម្មករអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ កម្មការិនីរោងចក្រ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាថ្ងៃទី១២ តុលានេះ បានអញ្ជើញទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ និងមានស្តង់លក់ដូរចំនួន៦០០០ស្តង់។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ឃួង ស្រេង...
ភ្នំពេញៈ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត ។ នេះ គឺជាការអនុវត្តតាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសស៍។ ស្របពេលនេះផងដែរ ប៉ុស្តិ៍បានចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់(ក្រម៉ា១)ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ។
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែតុលា ដើម្បរម្លឹកខួបទី ៥៧៧ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីប្រគល់រង្វាន់ការប្រកួតសរសេរអក្សរផ្ចង់ Hangeul នៃទិវា Hangeul ។ កម្មវិធីប្រកួត ‘ការសរសេរអក្សរផ្ចង់ទិវា Hangeul’ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ(Online) បានទទួលស្នាដៃអក្សរផ្ចង់ជាច្រើន ទាក់ទងនឹងប្រទេសកូរ៉េ រួមមានកំណាព្យកូរ៉េ អត្ថបទចម្រៀង K-POP...
កាលពីថ្ងៃទី១១ ខែតុលា រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិ នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយ ដែលបានដឹកជញ្ជូនទំនិញ សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី៦ បានទៅដល់ក្រុងសៀងហៃ ។រថភ្លើងនេះ បានដឹកជញ្ជូនគ្រឿងសំអាង សម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍ នាំចូលចិនអន្តរជាតិនិង ទំនិញផ្សេងទៀត ឆ្លងតាមសេវាកម្ម ត្រួតពិនិត្យនិងគ្រប់គ្រង “ច្រកចេញចូលតែមួយ” នៃគយស្ថានីយរថភ្លើងក្រុងសៀងហៃ បានបំពេញទម្រង់ការឆ្លងដែនទាំងអស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃសរុប នៃទំនិញទាំងនេះ...
ភ្នំពេញ ៖ គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម...