ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី៩ តុលានេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ជាបន្តអាននូវសេចក្តីណែនាំរបស់លោក ឃួង ស្រេង ៖
កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្តេជ្ញា ជំរុញឲ្យគណៈកម្មការ និងអនុគណៈកម្មការពន្លឿន ដោះស្រាយផលប៉ះពាល់ ឱ្យបានឆាប់រហ័ស ដើម្បីឲ្យក្រុមហ៊ុន ដំណើរការសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧...
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃ៩ តុលា ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ នៅវិមាន៧មករា ៕
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មីឲ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា និងរូបភាពបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមទៀត ព្រោះមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ប៉ែន បូណា បានរំលឹកថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច...
បរទេស៖ ក្រុមអ្នកជួញដូរប្រេងឆៅបានប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា ការវិវត្តចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលអូសបន្លាយជាច្រើនទសវត្សរ៍នេះ មិនត្រូវបានព្យាករណ៍ថានឹងបង្កហានិភ័យភ្លាមៗសម្រាប់ទីផ្សារប្រេងពិភពលោកនោះទេ។ កាលពីថ្ងៃសៅរ៍ ក្រុមប្រដាប់អាវុធនៅរដ្ឋប៉ាឡេស្ទីនដែលហៅឈ្មោះថា Hamas បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានពង្រាយក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ដើម្បីជ្រៀតចូលទៅក្នុងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅជិតព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា។ យោងតាមការត្រួតពិនិត្យចុងក្រោយ ជនជាតិអ៊ីស្រាអែលប្រមាណជាង៦០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស។ គួរឲ្យដឹងដែរថាជាការឆ្លើយតបកងកម្លាំងយោធា អ៊ីស្រាអែលបានបំផ្លាញ ទីតាំងជាង ៤០០កន្លែងនៅហ្គាហ្សា។ ជនជាតិប៉ាឡេស្ទីនជាង ៣០០...
បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។ គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញពីទឹកដីលីបង់មុននេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។សម័យប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិកាចំនួន១០១រូប។ អង្គប្រជុំបានលើកយកតែរបៀបវារៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតែមួយប៉ុណ្ណោះ ។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន១១មាត្រា ។...
បរទេស៖ មន្ទីរបញ្ចកោណកំពុងបញ្ជូនក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដើម្បីជាសញ្ញាសម្រាប់ការគាំទ្រដល់ប្រទេសអ៊ីស្រាអែល អំឡុងពេលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយបើយោងតាមមន្ត្រីពីភាគីទាំងសងខាង ពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ និងប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤១៣នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាកាលព្រឹកថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានដឹកនាវាចម្បាំង...
ភ្នំពេញ ៖ អ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានទីលំនៅ ក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ តុលា បានលើកឡើងថា តាមការសាកសួរ...