ព័ត៌មានជាតិ

រដ្ឋសភា កំពុងពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ បង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សម័យប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិកាចំនួន១០១រូប។

អង្គប្រជុំបានលើកយកតែរបៀបវារៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតែមួយប៉ុណ្ណោះ ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន១១មាត្រា ។ ថ្លែងហេតុបានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិលបានដើរតួនាទីនិងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការង្កើតការងារដោយផ្ទាល់ និងដោយប្រយោល ។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលក៏បានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេសនិងប្រទេស ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌នៃពិភពលោកទៀតផង៕

To Top