ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួន ៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរីជាង ២០០គ្រាប់ នៅគិរីរម្យ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និង ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយឲ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលវែង នៅតែបន្តអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ ហើយក៏មិនឲ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ដូច្នេះមនុស្សមួយចំនួនចាំតែរិះគន់នោះកុំភ័យព្រួយ ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃ១៥ វិច្ឆិកា សម្ដេចធិបតីបានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឲ្យចេញជារូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ...
បរទេស៖ យោងតាមការរបស់ RT ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីMari Rantanen កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើងពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសទីបី។ គួរឲ្យដឹងដែរថាថ្មីៗនេះ រដ្ឋាភិបាលទីក្រុង Helsinki បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Rantanen បាននិយាយថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹងអាចចូលជាធរមានប្រសិនបើចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទីតាំងតំបន់កោះនរានេះ គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញ។ ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារសម្តេចចង់សំដៅថា ព្រោះកាលពី១៨ឆ្នាំកន្លែងនេះគឺជាទីតាំងទឹកសុទ្ធតែម្តង ហើយក៏ជាចំការរបស់ប្រជាពលរដ្ឋ ជួនកាលបាក់ច្រាំងទាំងរដូវវស្សានិងប្រាំង...
បរទេស៖ ប្រទេសចិនជាលើកដំបូង បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិចកាន់តែច្រើនឡើងៗ តាមសេចក្តីរាយការណ៍បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចអូសបន្លាយរយៈពេលប្រាំឆ្នាំទៀត នៅក្នុងរូបភាពនៃភាពទាល់ច្រកដែល ភាគីទាំងសងខាងមិនអាចបំបែកបាន។ កាសែតThe Economist បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បី ផ្តល់ឱ្យនូវសញ្ញាណាមួយដែលថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ។ប្រភពដដែលបាននិយាយទៀតថា វិបត្តិនេះបានធ្វើឱ្យមានភាពតានតឹងដល់ សមត្ថភាពយោធារបស់ប្រទេសលោកខាងលិច ចំពេលមានការតស៊ូដើម្បីផលិត គ្រាប់កាំភ្លើងធំឱ្យបានគ្រប់គ្រាន់ ហើយសង្គ្រាមអ៊ីស្រាអែល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ។ ស្ពានកោះនរា ជាស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ក្នុងខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សមាជិកសភា របស់តួកគីពីរនាក់ និងអតីតសមាជិកសភាម្នាក់ បានដាក់ញត្តិទៅរដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដើម្បីស្វែងរកការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ជុំវិញការប្រព្រឹត្ត របស់អ៊ីស្រាអែលនៅហ្គាហ្សា ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា សំណើនេះ...
បរទេស ៖ យោងតាមការអះអាង ដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញថា សេតវិមានមានទំនុកចិត្តថា ចិនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន នោះទេ។ យោងតាមការស្រង់ព័ត៌មានរបស់ RT លោក Sullivan ដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតមុនកិច្ចប្រជុំកំពូល រវាងមេដឹកនាំអាមេរិកលោក Joe Biden និងលោក...