ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅ លោក ជូអុក លី សមាជិកនៃគណៈកម្មាធិការ ប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅវិមានសន្តិភាពថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគាំទ្រ ចំពោះកិច្ចប្រជុំនានា របស់ WEF ដូចរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិមុនៗដែរ ។ នៅក្នុងជំនួប...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអនុម័តការផ្អាកមួយផ្នែក នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចុងក្រោយ របស់កូរ៉េខាងជើង ។ ក្រសួងការពារជាតិបានឲ្យដឹងថា ជាលទ្ធផលនៃការផ្លាស់ប្តូរនេះ កូរ៉េខាងត្បូងនឹងបន្តប្រតិបត្តិការឈ្លបយកការណ៍តាមអាកាស និងឃ្លាំមើលនៅក្នុងតំបន់គ្មានយោធា ដែលបំបែកប្រទេសទាំងពីរនៅម៉ោង ៣ រសៀល។ នាយករដ្ឋមន្ត្រីលោក Han Duck Soo បានឲ្យដឹងថា ការផ្អាកផ្នែក នៃកិច្ចព្រមព្រៀង...
គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំនេះបានអូសបន្លាយអស់ រយៈពេលជាងមួយខែហើយ ដែលបានបណ្តាល ឱ្យភាគីទាំងពីរមានមនុស្ស លើសពី១៥៥០០នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារ នៅតំបន់កាហ្សាចំនួនជាង ៥៨០០នាក់ផងដែរ ។ ការស្លាប់បាត់បង់ជីវិតនិងរងរបួសនៃជនស៊ីវិលជាច្រើន ក៏ដូចជាគ្រោះមហន្តរាយខាងមនុស្សធម៌ បានធ្វើឱ្យសហគមន៍អន្តរជាតិកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិន...
ដានកាហា ៖ អ្នកនាំពាក្យម្នាក់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការហាមប្រាមរបស់ពួកតាលីបង់ លើក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសិក្សាលើសពីសាលាបឋមសិក្សាគឺជា “បញ្ហាតូចមួយ” ហើយមិនគួររារាំង សហគមន៍អន្តរជាតិ ពីការទទួលស្គាល់ វាជារដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសនោះទេ ។ លោក Zabihullah Mujahid បានប្រាប់កាសែតក្យូដូរបស់ជប៉ុន នៅទីក្រុកាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានថា ការអប់រំស្ត្រី គឺជា...
ភ្នំពេញ៖ ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ឋ បានលើកទឹកចិត្តដល់យុវជនចូលរួមហាត់ការតាមបណ្តាក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធជាក់ស្តែងទាំងចំណេះដឹង និងចំណេះធ្វើមុននឹងឈានឆ្ពោះទទួលបានការងារធ្វើនាពេលអនាគត។ ការលើកទឹកចិត្តរបស់លោកយ៉ាងដូច្នេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដាក់អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាន នាក់ ហើយក្រសួងការងារ...
ភ្នំពេញ ៖ ករណីលោកមេប៉ុស្តិ៍ស្រែចារ ចុះទៅឃាត់ការសម្ដែងល្ខោននៅក្នុងវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ស្នងការនគរបាលខេត្ត បានសម្រេចផ្អាកការងារលោកមេប៉ុស្តិ៍រូបនេះជាបណ្តោះអាសន្ន និងឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។ ក្រោយវិដេអូឃ្លីបផ្សព្វផ្សាយជាសាធារណៈជាង៨នាទីបង្ហាញពីលោកមេប៉ុស្តិ៍ខាងលើចុះទៅនិយាយអំពីសួររកលិខិតអនុញ្ញាតឲ្យលែងល្ខោនក្នុងវត្ត បានផ្ទុះការរិះគន់ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ។ បើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះនាថ្ងៃ២៣ វិច្ឆិកា បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គម មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គន់សាធារណៈចំនួន៦៥៥បន្ទប់ និងបន្ទប់ងូតទឹកចំនួន២០០បន្ទប់ សម្រាប់ប្រជាពលរដ្ឋ និងកីឡាករអុំទុក ប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នាពេលខាងមុខនេះ ៕
សេអ៊ូល៖ កូរ៉េខាងជើងបានប្រកាសថា ផ្កាយរណបឈ្លបយកការណ៍យោធាបានបាញ់បង្ហោះនៅថ្ងៃមុននឹងចាប់ផ្តើមបេសកកម្មជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីដំណើរការកែតម្រូវរយៈពេល ៧ ទៅ ១០ថ្ងៃ។ កូរ៉េខាងត្បូងបានឲ្យដឹងនៅពេលក្រោយមកថា ខ្លួនបានវាយតម្លៃថា ផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង បានចូលក្នុងគន្លង ទោះបីជាអគ្គសេនាធិការចម្រុះបានបន្ថែមថា ត្រូវការពេលវេលា និងការវិភាគបន្ថែមដើម្បីកំណត់ថាតើវាដំណើរការត្រឹមត្រូវនៅទីនោះឬយ៉ាងណា។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា ផ្កាយរណបចារកម្ម Malligyong-1 បានទៅដល់គន្លងដោយជោគជ័យ ហើយមេដឹកនាំលោក គីម ជុងអ៊ុន...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន កាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានបន្តសកម្មភាពឈ្លបយកការណ៍ និងឃ្លាំមើលនៅជិតតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះរ៉ុក្កែត ដែលទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា បានដាក់ផ្កាយរណបចារកម្មដោយជោគជ័យទៅក្នុងគន្លង។ ទីក្រុងសេអ៊ូល បានផ្អាកសកម្មភាពស្របតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសន្តិសុខទ្វេភាគី។ មីស៊ីលផ្លោងនេះត្រូវបានបាញ់ចេញពីតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ១១...
នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៧ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ...