សេអ៊ូល៖ កូរ៉េខាងជើងបានប្រកាសថា ផ្កាយរណបឈ្លបយកការណ៍យោធាបានបាញ់បង្ហោះនៅថ្ងៃមុននឹងចាប់ផ្តើមបេសកកម្មជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីដំណើរការកែតម្រូវរយៈពេល ៧ ទៅ ១០ថ្ងៃ។ កូរ៉េខាងត្បូងបានឲ្យដឹងនៅពេលក្រោយមកថា ខ្លួនបានវាយតម្លៃថា ផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង បានចូលក្នុងគន្លង ទោះបីជាអគ្គសេនាធិការចម្រុះបានបន្ថែមថា ត្រូវការពេលវេលា និងការវិភាគបន្ថែមដើម្បីកំណត់ថាតើវាដំណើរការត្រឹមត្រូវនៅទីនោះឬយ៉ាងណា។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា ផ្កាយរណបចារកម្ម Malligyong-1 បានទៅដល់គន្លងដោយជោគជ័យ ហើយមេដឹកនាំលោក គីម ជុងអ៊ុន...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន កាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានបន្តសកម្មភាពឈ្លបយកការណ៍ និងឃ្លាំមើលនៅជិតតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះរ៉ុក្កែត ដែលទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា បានដាក់ផ្កាយរណបចារកម្មដោយជោគជ័យទៅក្នុងគន្លង។ ទីក្រុងសេអ៊ូល បានផ្អាកសកម្មភាពស្របតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសន្តិសុខទ្វេភាគី។ មីស៊ីលផ្លោងនេះត្រូវបានបាញ់ចេញពីតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ១១...
នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៧ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្រៅពីបានអបអរសាទរចំពោះបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ហើយ សម្តេចក៏បានប្រាប់ថា ចំពោះបេក្ខជនទទួលបានលទ្ធផលមិនល្អ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំបានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងវិធីសាស្រ្តផ្អែកលើការពង្រឹងសហគមន៍ និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។ កិច្ចប្រជុំក៏បានទទួលស្គាល់ពីកត្តាសុខសន្តិភាព និរន្តរភាព គឺជាកត្តាសំខាន់មួយមិនអាចខ្វះបានក្នុងការកសាងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពចំនួន១២ទីតាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ សម្រាប់ទីតាំងនោះ សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ៖
កំពង់ចាម ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៥ អាណត្តិទី៣ អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ បានណែនាំ ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន សូមខិតខំ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវផ្លាស់ប្តូរឥរិយាបថ ឲ្យសាកសមជាមន្ត្រី បម្រើសេវាសាធារណៈផងដែរ ។ វេទិកានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពជើងទឹករុស្ស៊ី និងឥណ្ឌាកំពុងធ្វើសមយុទ្ធរួមគ្នា នៅឈូងសមុទ្រ Bengal ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សមយុទ្ធនេះ មានគោលបំណងសំខាន់ក្នុងការអភិវឌ្ឍ យ៉ាងទូលំទូលាយ និងជំរុញកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹករវាងប្រទេសទាំងពីរ ក៏ដូចជារួមគ្នាប្រឆាំង នឹងការគំរាមកំហែងជាសកល និងធានាសុវត្ថិភាពការដឹកជញ្ជូន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុង សុន្ទរកថាតាមអនឡាញ របស់លោកទៅកាន់កិច្ចប្រជុំកំពូល G20 វិសាមញ្ញកាលពីថ្ងៃពុធថា រុស្ស៊ីមិនដែលបដិសេធការចរចា សន្តិភាពជាមួយអ៊ុយក្រែនទេ ខណៈដែលក្រុងគៀវ តែងតែបានដកខ្លួនជា សាធារណៈពីដំណើរការចរចាទាំងនោះ ។ ថ្លែងនៅក្នុងវិដេអូខល នោះមេដឹកនាំរុស្ស៊ីបានឆ្លើយតប...
ភ្នំពេញ ៖ ធនាគារពិភពលោក(WB) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួន៤។ ខេត្តទាំង៤រួមមាន ៖ បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង កណ្តាល៕ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក...