ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាង នៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបង្កើតម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម។ របាយការណ៍បានឲ្យដឹងថា ឧស្សាហកម្មកាំជ្រួចរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យលើការ បាញ់បង្ហោះលើដីដំបូងរបស់ម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ នៅថ្ងៃទី១១ និង ១៤ ខែវិច្ឆិកា រៀងៗខ្លួន។ របាយការណ៍បានឲ្យដឹងថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅវាយតម្លៃលក្ខណៈបច្ចេកទេសនៃម៉ាស៊ីន...
សាន់ ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបានមកដល់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សម្រាប់កិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ លោកត្រូវបានទទួលដោយ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនកំពុងធ្វើប្រតិបត្តិការ “ជាក់លាក់ និងជាគោលដៅ” ប្រឆាំងនឹងក្រុមហាម៉ាស នៅមន្ទីរពេទ្យ al-Shifa នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ៊ីស្រាអែល បានចោទក្រុមហាម៉ាសថា បានលាក់អ្នកប្រយុទ្ធរបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ជាការអះអាងរបស់ក្រុមហាម៉ាស បានបដិសេធ។ មន្ទីរពេទ្យមានអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យ ព្រមទាំងជនស៊ីវិលនាពេលបច្ចុប្បន្ន។ យោធាបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ចង់ឃើញជ័យលាភីប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតពានរង្វាន់ សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាព ប្រកួតប្រជែងដល់កម្រិតតំបន់ ។ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ទូកង៣៣៨ និងប្រទីប៣០ នឹងចូលរួមប្រកួតនាថ្ងៃអុំទូកhttps://dap-news.com/?p=372434 ខ្ញីហាន់រួច២៥០គីឡូ ត្រូវបានរកឃើញ មានផ្ទុកសារធាតុ គីមីហាមឃាត់https://dap-news.com/?p=372446 សម្តេចធិបតី ៖ ការអភិវឌ្ឍ នៅតំបន់កោះនរា គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញhttps://dap-news.com/?p=372486 សម្តេចធិបតី ៖ ការដាក់ចេញគោលនយោបាយ ឲ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលវែង នៅតែបន្តអនុវត្តតាមរដ្ឋធម្មនុញ្ញhttps://dap-news.com/?p=372495 នាយករដ្ឋមន្ត្រី ៖...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៥ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។ នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរ មន្រ្តីសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ដែលមានព័ត៌មានមួយបានឲ្យដឹងថា ប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌បណ្តោះអាសន្នក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។ ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួថា ប្រតិភូត្រូវរាយការណ៍ទៅអាជ្ញាធរជាន់ខ្ពស់ទាំងសងខាង សម្រាប់ការយល់ព្រម ហើយកិច្ចព្រមព្រៀងអាចត្រូវបាន “អនុវត្តនៅពេលណាមួយ” ។ ប្រភពបានបដិសេធមិននិយាយអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានឲ្យដឹងថា “វានឹងត្រូវបានអនុវត្តជាដំណាក់កាល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ...