ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ នឹងស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ ក្នុងឱកាសអវត្តមានព្រះមហាក្សត្រ សម្តេច សាយ ឈុំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទូចថា គ្មានវិធីណាដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយនៅលើសមរភូមិប្រយុទ្ធនោះ។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងតាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង Astana កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អ នៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រភពដដែលលោក Putin បានសរសេរទៀតថា៖យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេនៅពេលខាងមុខ។ អ្នកនាំពាក្យរូបនេះបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ។...
ដាម៉ាស់៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានវាយប្រហារទីតាំងផ្ទុកអាវុធមួយកន្លែងនៅភាគខាងកើតប្រទេសស៊ីរី ដែលវាត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ។ លោកបានហៅប្រតិបត្តិការនេះថាជា “ការវាយប្រហារស្វ័យការពារដោយភាពជាក់លាក់” ដោយថា វាត្រូវបានអនុវត្តដោយយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកពីរគ្រឿងក្នុងការឆ្លើយតបទៅនឹង “ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចូលរួមកិច្ចប្រជុំ ដែលរៀបចំឡើងដោយអ្នកប្រជាធិបតេយ្យកណ្តាលអន្តរជាតិ ( IDC-CDI) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប្រុចសែល ប្រទេសប៊ែកហ្សិក និងបន្តចូលរួមសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការបង្រួបបង្រួមជាតិគឺ ជាអ្វីដែលរកដោយលំបាកបំផុត ដែលគ្រប់គ្នា ជាអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឲ្យបាន ក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃ ១០ វិច្ឆិកា សម្តេចធិបតីគូសបញ្ជាក់ថា «សម្រាប់ថ្ងៃនេះយើងឧទ្ទិស សមិទ្ធផលដល់វីរៈជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋាន...
ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី១០ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវអនុសាសន៍ចំនួន ៥ចំណុច ដល់អង្គភាពចំណុះកងយោធពលខេមរភូមិន្ទទាំងអស់...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃ១០ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ដោះស្រាយទីលានហ្វឹកហ្វឺនឲ្យកងទ័ពឲ្យបានធំទូលាយ សម្រាប់ការបង្កការងាយស្រួល ក្នុងការហ្វឹកហាត់ជំនាញនានា...
ស្រាបៀរ ABC មានមោទនភាពគាំទ្រព្រឹត្តិការណ៏សិល្បៈសម័យមុនដែលគ្រប់គ្នាទន្ទឹងចាំជាងគេ ក្នុងឆ្នាំ២០២៣ ជាវណ្ណកម្មឯកដែលតំឡើងដោយសិល្បករខ្មែរ នឹងរំលេចពីទេពកោសល្យសិល្បៈល្អឯករបស់កម្ពុជា ភ្នំពេញ ថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣៖ ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ...