តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែនសមុទ្រទ្វេភាគី ចំពេលមានការបង្កើនការអះអាងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារបស់ពួកគេនៅជិតទីក្រុងគូឡាឡាំពួ លោក គីស៊ីដា ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ក្នុងជើងទីពីរនៃការធ្វើដំណើររយៈពេល ៣ថ្ងៃរបស់លោក ដែលរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនផងដែរ...
ភ្នំពេញ ៖ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ វិច្ឆិកា នេះ បានឲ្យដឹងថា ការបើកហឹបវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំងអស់ មានការអញ្ជើញចូលរួមពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស នៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះ ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើម ពីសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែវិច្ឆិកា ២០២៣...
ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ។ កម្មករចំនួន១៥...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពរបាយការណ៍បូកសរុប លទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃពិធីបើក និងពិធីបិទអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនប ទប្រព្រឹត្ដទៅមានភាពរលូន និងប្រកបដោយភាពជោគជ័យ។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផល...
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានប្តេជ្ញាថា នឹងពង្រឹងលទ្ធភាពទទួលបានទីផ្សារ និងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បាននឹងកំពុងធ្លាក់ចុះចំពេលមានវិបត្តិវិស័យអចលនទ្រព្យ ខណៈដែលបរិយាកាសធុរកិច្ចកាន់តែអាក្រក់របស់ខ្លួនបានបង្អាក់អារម្មណ៍ក្នុងចំណោមក្រុមហ៊ុនក្រៅប្រទេសជាច្រើន។ លោក លី បានឲ្យដឹងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងសៀងហៃថា ទីក្រុងប៉េកាំង នឹងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បី “រួមគ្នាកសាងសេដ្ឋកិច្ចបើកចំហ” ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងខ្វះសន្ទុះ។ នៅក្នុងនោះដែរប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក៏បានផ្ញើលិខិតទៅកាន់ព្រឹត្តិការណ៍នេះ...
តូក្យូ៖ ការស្ទង់មតិរបស់ Kyodo News បានបង្ហាញថា អត្រាគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ២៨,៣ភាគរយ ដោយមានអ្នកឆ្លើយតបជាង ៦០ភាគរយមិនពេញចិត្តនឹងការកាត់បន្ថយពន្ធដែលទើបតែបានប្រកាសជាផ្នែកនៃកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់គាត់។ អត្រាការអនុម័តបានធ្លាក់ចុះពី ៣២,៣ភាគរយដែលបានកត់សម្គាល់នៅក្នុងខែតុលា ដែលជាកំណត់ត្រាទាបកាលពីមុន ខណៈពេលដែលការវាយតម្លៃមិនយល់ព្រមបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៥៦,៧ភាគរយ នេះបើយោងតាមការស្ទង់មតិទូរស័ព្ទទូទាំងប្រទេសរយៈពេល ៣ថ្ងៃ។ សម្រាប់រដ្ឋបាលដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច វាគឺជាលើកទីមួយចាប់តាំងពីឆ្នាំ២០០៩ ដែលអត្រាគាំទ្រគណៈរដ្ឋមន្ត្រីបានធ្លាក់ចុះក្រោម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមាន ចំនួន ២ ១៣៤នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ដើម្បីកាត់បន្ថយកំហុស នៃទិន្នន័យលើសំបុត្រអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកមន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងបែបនេះក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។...