កំពង់ស្ពឺ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹក សម្រាប់បញ្ចៀស ការជន់លិច ភូមិសាស្រ្តរាជធានីភ្នំពេញ ។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីប្រជុំពិភាក្សាជំរុញ ការអនុវត្តគម្រោងនេះ។ សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះបានទទួលការអនុម័តគាំទ្រ ពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នេីដល់ប្រទេសជប៉ុនឱ្យពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីកប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។ សំណេីររបស់សម្ដេចធិបតីបានធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការីនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ...
ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្ត ជាជំនាញថ្មីមួយ ដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ។ កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្ម ដែលជាវគ្គបណ្តុះបណ្តាល ក្រោមកិច្ចសហការ រវាងវិទ្យាស្ថាន...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធមួយ ចំនួននៅកម្ពុជា បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗ នៅទូទាំងពិភពលោក អាចចូលមកវិនិយោគនៅកម្ពុជាបាន ។ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត...
“ខ្ញុំបានមើលឃើញ ទួរប៊ីនខ្យល់ បន្ទះថាមពលសូឡា និងឧបករណ៍ផ្ទុកថាមពល រាប់ពាន់ថាមពលអគ្គិសនី ត្រូវបានបញ្ជូន ទៅដល់ទីក្រុង ប៉េកាំង តាមរយៈខ្សែបណ្តាញ ចែកចាយអគ្គិសនី ។ កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុមានភាពអស្ចារ្យ គួរឱ្យភ្ញាក់ផ្អើរណាស់” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Neil Bush ស្ថាបនិកនិងជាប្រធាន...
“នៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីមួយ របស់ប្រទេសចិន វិស្វករទាំងឡាយ នៃក្រុមហ៊ុនរថយន្ត Volkswagen របស់អាល្លឺម៉ង់ កំពុងស្វែងរកការបំផុស គំនិតនិងបទពិសោធន៍ ដើម្បីស្វែងយល់ ពីតើធ្វើយ៉ាងម៉េច ទើបអាចពន្លឿនល្បឿនផលិតកម្ម ។ ”ពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែត《The Wall Street Journal 》 របស់អាមេរិក បានចេញផ្សាយ អត្ថបទមួយ ក្រោមចំណងជើងថា...
នាថ្ងៃទី ៧ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ដែលអញ្ជើញចូលរួមកិច្ចជំនួបមេដឹកនាំចិន -សហភាពអឺរ៉ុបលើកទី ២៤ នៅប្រទេសចិន នៅសណ្ឋាគាររដ្ឋDiaoyutai...