ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ការទាមទារដ៏វិសាមញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកឥតឈប់ឈរដើម្បីបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីពីរខែមុន ។ បើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យពលរដ្ឋចំនួន១៧.៤៨៧នាក់បាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ ។ អ៊ីស្រាអ៊ែល បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់លើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃទី៧...
បរទេស៖ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ប្រសិនបើអ៊ីស្រាអែលពិតជាកំពុងពិចារណាលើការធ្វើឱ្យជន់លិច “ផ្លូវរូងក្រោមដីរបស់ហាម៉ាស” នៅក្រោមតំបន់ហ្គាហ្សាជាមួយនឹងទឹកសមុទ្រ នោះវានឹងក្លាយជាអំពើឃោរឃៅយ៉ាងច្បាស់លាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន រុស្សី និងអារ៉ាប់រួម បានអំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងក្របខណ្ឌប៉ាឡេស្ទីន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រោះមហន្តរាយភូគព្ភសាស្ត្របានឲ្យដឹងថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង ដោយបានបញ្ចេញផេះយ៉ាងក្រាស់ប៉ើងឡើងលើមេឃកម្ពស់៣.៥០០ម៉ែត្រ ។ លោក Triyono មន្ត្រីឃ្លាំមើល បានលើកឡើងថា “នៅគ្រាដែលចំហាយផេះកំពុងធ្លាក់ចុះទៅភាគនិរតី ពលរដ្ឋត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់” ។...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងអគ្គីភ័យដ៏សន្ធោសន្ធៅមួយនៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ។ កាលពីរសៀលថ្ងៃសុក្រ អគ្គីភ័យបានឆាបឆេះនៅខាងក្នុងរោងចក្រផលិតទៀន នៅតំបន់ Pimpri Chinchwad នៃស្រុក Pune ចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Mumbai រដ្ឋធានី...
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន SUNA ផ្លូវការបានដកស្រង់សម្តីរបស់គណៈកម្មការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការមនុស្សធម៌ជាង៣.០០០ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់បានឈប់ដំណើរការទាំងស្រុងគិតចាប់តាំងពីសង្រ្គាមស៊ីវិលរហូតដល់បច្ចុប្បន្នដែលបានកើតឡើងនៅពាក់កណ្តាលខែមេសា ។ គណៈកម្មការខាងលើនេះបានឲ្យដឹងថា “ទាំងនេះរួមមានអង្គការជាតិប្រហែល២.៩០០អង្គការបរទេសចំនួន១១០និងភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ច្រើនជាង១០ទៀត” ដោយចង្អុលទៅផលប៉ះពាល់អវិជ្ជមាននៃសង្រ្គាមដែលផ្តោតលើស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ ។ គណៈកម្មការបានបង្ហាញឲ្យដឹងថា ៨៥ភាគរយនៃបុគ្គលិកជំនួយអន្តរជាតិបានចាកចេញពីប្រទេសស៊ូដង់ដោយសារតែការកើនឡើងនៃហានិភ័យ ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌...
ដោយបានទទួលការអនុញ្ញាតពីនាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់(បម្រុង ០១នាក់) បានចេញទៅ ចូលរួមក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ។ ក្នុងនោះ ការប្រកួតវិញ្ញាសារជាក្រុម កម្លាំងវរអន្តរាគមន៍...
ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងៗ មានអារម្មណ៍ថា កម្រិតជីវភាពរស់នៅ សេដ្ឋកិច្ចក្នុងតំបន់ និងសុវត្ថិភាពផ្ទាល់ខ្លួន កាន់តែមានភាពប្រសើរឡើង នេះបើយោងតាមការស្ទង់មតិរបស់ Gallup ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថា ទស្សនវិស័យសុទិដ្ឋិនិយមកើតឡើង ទោះបីជាមានការខិតខំប្រឹងប្រែង ពីលោកខាងលិចដើម្បី ព្យាយាមជីករណ្ដៅ សេដ្ឋកិច្ចរុស្ស៊ី ដោយការដាក់ទណ្ឌកម្មជាច្រើនកន្លងមក ។ ការស្ទង់មតិបានរកឃើញថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្លុកអឺរ៉ុប បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា សហភាពអឺរ៉ុបអាចកំណត់អត្តសញ្ញាណ និងអាចដាក់ទណ្ឌកម្មក្រុមហ៊ុន ជាងរាប់សិប ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន សម្រាប់ការផ្តល់ឱ្យប្រទេសរុស្ស៊ី នូវទំនិញដែលអាចត្រូវបានប្រើប្រាស់ នៅក្នុងជម្លោះអ៊ុយក្រែន ។ ប្រភពដដែលបានសរសេរថា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen...
បរទេស៖Fox News បានរាយការណ៍ថា ជនចំណាកស្រុក ចំនួនប្រមាណជា១២០០០នាក់ បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ។អន្តោប្រវេសន៍ខុសច្បាប់ បានហក់ឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់ប្រធានាធិបតី អាមេរិក Joe Biden ដោយគណបក្សសាធារណៈរដ្ឋបានជំរុញ ឱ្យគណបក្សប្រជាធិបតេយ្យដោះស្រាយវិបត្តិជាថ្នូរ នឹងការផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ជម្លោះអ៊ុយក្រែន។ ចំនួននេះត្រូវបានគេមើលឃើញថា ជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានកត់ត្រាក្នុងថ្ងៃតែមួយ ហើយកើតឡើងបន្ទាប់ពីកំណត់ត្រា ប្រចាំខែនៃការឆ្លងកាត់ចំនួន២៦៩៧៣៥...