ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក Wang Xiaohong បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយអ្នកចូលរួមទាំងអស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ និងជួយកែលម្អសមត្ថភាព របស់ប្រទេសកោះប៉ាស៊ីហ្វិក ក្នុងការអនុវត្តច្បាប់ ប្រកបដោយវិជ្ជាជីវៈ ការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម និងបញ្ជាប្រតិបត្តិការ។ លោក Wang បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថា នៅឯកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើកទីពីរ ស្តីពីការកសាងសមត្ថភាពប៉ូលិស...
ហ្គាហ្សា៖ ប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបំផ្លាញកាលពីថ្ងៃសុក្រ ដែលជាវិហារអ៊ីស្លាមចំណាស់ជាងគេ និងធំជាងគេនៅក្នុងទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពបានប្រាប់កាសែតស៊ិនហួថា “វិហារ Al-Omari Grand Mosque ដែលជាវិហារដ៏ធំ និងចំណាស់ជាងគេបំផុត នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ត្រូវបានបំផ្លាញយ៉ាងខ្ទេចនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល” ។ វិហារ...
យូអិន៖ បេសកជនចិន បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សា ក្នុងការជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងតំបន់ហ្គាហ្សា។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រទេសចិនអំពាវនាវយ៉ាងខ្លាំង ដល់សមាជិកទាំងអស់ ឱ្យប្រកាន់យកនូវវិធីសាស្រ្ត ប្រកបដោយការទទួលខុសត្រូវ គាំទ្រក្រុមប្រឹក្សាដើម្បីធ្វើការសម្រេចចិត្ត ត្រឹមត្រូវរវាងសង្រ្គាម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យហ្វីលីពីនបញ្ឈប់ការបង្កជម្លោះដែនសមុទ្រ រវាងប្រទេសទាំងពីរ ហើយធ្វើការជាមួយប្រទេសចិន ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃដែលសភាតំណាងហ្វីលីពីនថ្មីៗនេះ បានអនុម័តដំណោះស្រាយទាក់ទងនឹង បញ្ហាសមុទ្រចិនខាងត្បូង អ្នកនាំពាក្យចិនលោក Wang Wenbin បានឲ្យដឹងថា ដំណោះស្រាយនោះបានរិះគន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ បំភាន់ និងធ្វើឱ្យខូចដល់ប្រទេសចិន ហើយចិនបដិសេធយ៉ាងម៉ឺងម៉ាត់។ លោកបានលើកឡើងថា...
តូក្យូ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនហោះហើរយន្តហោះយោធា Osprey របស់ខ្លួនម្តងទៀតនោះទេ រហូតដល់វាបញ្ជាក់ពីសុវត្ថិភាព របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងឈានដល់បាតដៃទទេ នៃការធ្លាក់យន្តហោះ Osprey ដ៏ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន នៅឯឆ្នេរសមុទ្រភាគនិរតីនៃប្រទេសជប៉ុន អំឡុងពេលសមយុទ្ធជាទម្លាប់។ ការកត់សម្គាល់របស់លោក Kirby ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាជំនួសតំណែង ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ជុំវិញការចោទប្រកាន់ថា លោកមិនបានរាយការណ៍ អំពីមូលនិធិនយោបាយ ដែលទទួលបានពីបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច។ លោក Matsuno ត្រូវបានគេចោទប្រកាន់ថាបានខកខាន ក្នុងការរាយការណ៍ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ច្រើនជាង ១០លានយ៉េន (៦៩,០០០ដុល្លារ) នៅក្នុងប្រាក់ចំណូល...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល...
ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ការទាមទារដ៏វិសាមញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានរារាំង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកឥតឈប់ឈរដើម្បីបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីពីរខែមុន ។ បើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យពលរដ្ឋចំនួន១៧.៤៨៧នាក់បាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ ។ អ៊ីស្រាអ៊ែល បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់លើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃទី៧...
បរទេស៖ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ប្រសិនបើអ៊ីស្រាអែលពិតជាកំពុងពិចារណាលើការធ្វើឱ្យជន់លិច “ផ្លូវរូងក្រោមដីរបស់ហាម៉ាស” នៅក្រោមតំបន់ហ្គាហ្សាជាមួយនឹងទឹកសមុទ្រ នោះវានឹងក្លាយជាអំពើឃោរឃៅយ៉ាងច្បាស់លាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន រុស្សី និងអារ៉ាប់រួម បានអំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងក្របខណ្ឌប៉ាឡេស្ទីន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រោះមហន្តរាយភូគព្ភសាស្ត្របានឲ្យដឹងថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង ដោយបានបញ្ចេញផេះយ៉ាងក្រាស់ប៉ើងឡើងលើមេឃកម្ពស់៣.៥០០ម៉ែត្រ ។ លោក Triyono មន្ត្រីឃ្លាំមើល បានលើកឡើងថា “នៅគ្រាដែលចំហាយផេះកំពុងធ្លាក់ចុះទៅភាគនិរតី ពលរដ្ឋត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់” ។...