បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់កោះគ្រប់គ្រងដោយខ្លួនឯង តៃវ៉ាន់ លោក Joseph Wu បានអះអាងថា ជម្លោះយោធារវាងចិន និងតៃវ៉ាន់អាចនឹងកើតឡើងក្នុងឆ្នាំ ២០២៧។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅលើស្ថានីយ៍វិទ្យុ LBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍លោក Wu បាននិយាយថា...
Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកា ដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។ កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទីផ្សារទិញ និងលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទិញ និងអ្នកលក់អាចទទួលបានបទពិសោធន៍គ្រប់សេវាកម្មដែល Liberty Carz...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមបុគ្គលិកទូត និងក្រុមពលរដ្ឋជនជាតិបរទេស ដូចជាអង់គ្លេស អាមេរិក បារាំង និងចិន ជាដើមផង បាននាំគ្នាចាកចេញពីប្រទេសស៊ូដង់ ហើយតាមផ្លូវការអាកាស ក្រោយពេល ដែលការវាយប្រហារគ្នា នៅក្នុងប្រទេស បានចាប់ផ្តើមផ្ទុះឡើងសាជាថ្មី ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដោយរដ្ឋាភិបាលរបស់ប្រទេសស៊ូដង់...
ភ្នំពេញ៖ សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង...
១- បាតុភូតសកល ៖ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្តៅ មាន ៦០ % និងបាតុភូត អែនសូ (Neutral)...
បរទេស៖ ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសស៊ូដង់ កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាសអាសន្ន ចំពោះបញ្ហាសន្តិសុខ ដល់ពលរដ្ឋរបស់ខ្លួន ប្រមាណជា១៦០០០នាក់ នៅក្នុងប្រទេសស៊ូដង់ ក្នុងការស្វែងរក កន្លែងសុវត្ថិភាព។ ការប្រកាសអាសន្ន និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT បានឲ្យដឹងថាបានធ្វើឡើង ដោយសារតែទូតអាមេរិក មើលឃើញនឹងមានការវាយប្រហារគ្នា កើតឡើងរវាងក្រុមកងកម្លាំង រដ្ឋាភិបាល ជាមួយនឹងក្រុមកងកម្លាំង សកម្មប្រយុទ្ធនៅក្នុងទីក្រុង...
បរទេស៖ ពលរដ្ឋក្នុងទីក្រុង Belgorod ប្រមាណជា៣០០០នាក់ ត្រូវបានជន្លៀសខ្លួនចេញ ក្រោយរកឃើញគ្រាប់បែក មិនទាន់ផ្ទុះមួយគ្រាប់ នៅក្នុងតំបន់ទីប្រជុំជននេះ បើយោងតាមការបញ្ជាក់ ដោយលោកអភិបាលក្រុង Vyacheslav Gladkov។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទីក្រុង Belgorod ស្ថិតនៅក្បែរទៅនឹងព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ហើយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកក៏ជាទីតាំងដែលទទួលរងនូវ ការបំផ្ទុះគ្រាប់បែកដ៏ធំមួយផងដែល បានធ្វើឲ្យមនុស្ស៣នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់ថា BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារលើខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ។ ទីភ្នាក់ងារខាងលើបានរាយការណ៍ថា គ្រោះរញ្ជួយដីបានវាយប្រហារនៅម៉ោង១៥ និង២៣នាទីយប់...
ស៊ូដង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ កងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមជួយជម្លៀសជនបរទេស ខណៈដែលការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងក្រុង ខាធូម (Khartoum) ទោះបីជាមានការសន្យាដោយភាគីសង្គ្រាមថា នឹងឈប់បាញ់គ្នារយៈពេល៣ថ្ងៃ បន្ទាប់ពីជម្លោះមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ក៏ដោយ ។ សេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវធ្វើយ៉ាងណាឲ្យការ បោះឆ្នោតថ្នាក់ជាតិ នៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន សេរីនិងយុត្តិធម៌ មិនមានការគាបសង្កត់ ។ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣...