ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យអាជ្ញាធរខិតខំ ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ កុំឲ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ដោយប្រការអ្វីមួយ។ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ។ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែនបន្តអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។...
ភ្នំពេញ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងមន្ត្រីនៃអង្គភាពព័ត៌មានគណបក្ស បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Hu Zhaoming អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយព័ត៌មាន នៃក្រសួងទំនក់ទំនងអន្តរជាតិ គណកម្មាធិកាមជ្ឈិម គណបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូនៅទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងជំនួបដ៏មានសារសំខាន់នេះ លោក...
ជាសច្ចភាពដែលមិនអាចប្រកែកបាន ដែលថាប្រទេសចិន ដែលមានប្រវត្តិសាស្ត្ររបស់ខ្លួនជាង៥០០០ឆ្នាំ មានបរិមាណប្រជាជនច្រើនលើសលុប គួបផ្សំជាមួយនឹងភាពវាងវៃក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនិស្តចិន ដែលបានលើកតម្កើងជីវភាពរស់នៅកាន់តែបវរជូនដល់ប្រជាជនចិន នាំឱ្យបរិមាណរបស់ប្រជាជនចិន នៅតែឈរលើលំដាប់ខ្ពស់នៃចំនួនប្រជាជន ដែលមានជីវភាពប្រសើរនៅលើពិភពលោក ។ បរិមាណប្រកបដោយគុណភាពនៃជនជាតិចិន បាននាំប្រទេសចិន ក្នុងនាមជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ហើយ បន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិថី ល្បឿនលឿននៃការអភិវឌ្ឍ និងការធ្វើទំនើបកម្មសង្គមតាមបែបផែនចិន ដើម្បីសម្រេចបាននូវសុបិនចិន ក្នុងការស្តារភាពអស្ចារ្យឡើងវិញ របស់ប្រជាជាតិចិន។ ជាតថភាពដែលពិភពលោកបានផ្តល់ដល់ការ...
បរទេស៖ ពាណិជ្ជកររុស្ស៊ីជាច្រើននាក់បានឃើញប្រាក់ចំណេញរបស់ពួកគេកើនឡើងកាលពីឆ្នាំមុន បើទោះបីជាមានសម្ពាធ នៃទណ្ឌកម្មរបស់លោកខាងលិច និងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ, នេះបើតាម ទស្សនាវដ្តី Forbes បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ីចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes ឥឡូវនេះរួមមាន ១១០ឈ្មោះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មាន ៨៨...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះអាជ្ញាធរថៃ បានព្រមានអ្នកស្រុកនៅទូទាំងតំបន់ធំៗនៃប្រទេស រួមទាំងរដ្ឋធានីបាងកក ឱ្យជៀសវាងការចេញទៅក្រៅផ្ទះ ដោយសារកម្តៅកើនឡើងខ្លាំង ។ ផ្នែកខ្លះនៃតំបន់អាស៊ីកំពុងរាយការណ៍អំពីកម្តៅកើនឡើងខ្លាំងនៅក្នុងខែនេះ ជាមួយនឹងសីតុណ្ហភាពដែលបំបែកកំណត់ត្រាឃើញនៅក្នុងប្រទេសមួយចំនួន ។ នៅក្នុងប្រទេសបង់ក្លាដែស និងផ្នែកខ្លះនៃប្រទេសឥណ្ឌា គឺក្តៅខ្លាំងកំពុងនាំឱ្យមានការកើនឡើងនៃតម្រូវការថាមពល ដែលបណ្តាលឱ្យមានការដាច់ភ្លើង និងកង្វះខាតសម្រាប់មនុស្សរាប់លាននាក់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងពន្លឿនការហ្វឹកហាត់រថក្រោះ Abrams សម្រាប់យុទ្ធជនអ៊ុយក្រែន ខណៈដែលទឹកដីសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនត្រូវបានគ្រប់ដោយកងកម្លាំងរុស្ស៊ី នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ។ ក្នុងខែមករា សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿង បន្ទាប់ពីការបរិច្ចាគរថក្រោះ Leopard ដល់អ៊ុយក្រែន ត្រូវបានធ្វើឡើងដោយសម្ព័ន្ធមិត្តណាតូ...
បរទេស៖ ប្រទេស កូរ៉េខាងត្បូង បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីតវ៉ានឹងការអត្ថាធិប្បាយ របស់ក្រសួងការបរទេសរបស់ប្រទេសនេះ ដែលទាមទារឱ្យទីក្រុងសេអ៊ូល នៅឱ្យឆ្ងាយពីកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចេញមកថ្លឹងថ្លែងលើបញ្ហាកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូង លោក Chang...
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈមានជាតិហ្គាសផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងក្រុមហ៊ុន SPORTSMAZING CO.,LTD នៅថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹងប្តេជ្ញាចូលរួមឧបត្ថម្ភពិសេសដល់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំតំបន់នេះ ដែលនឹងប្រារព្ធធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងមិនធ្លាប់មាន។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីសំណាក់ ឯកឧត្តម...