ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ ចេញការព្រមានដល់ពលរដ្ឋទាំងឡាយ អំពីរលកកម្តៅខ្លាំងកំពុងរាលដាលទូទាំងប្រទេស

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះអាជ្ញាធរថៃ បានព្រមានអ្នកស្រុកនៅទូទាំងតំបន់ធំៗនៃប្រទេស រួមទាំងរដ្ឋធានីបាងកក ឱ្យជៀសវាងការចេញទៅក្រៅផ្ទះ ដោយសារកម្តៅកើនឡើងខ្លាំង ។

ផ្នែកខ្លះនៃតំបន់អាស៊ីកំពុងរាយការណ៍អំពីកម្តៅកើនឡើងខ្លាំងនៅក្នុងខែនេះ ជាមួយនឹងសីតុណ្ហភាពដែលបំបែកកំណត់ត្រាឃើញនៅក្នុងប្រទេសមួយចំនួន ។ នៅក្នុងប្រទេសបង់ក្លាដែស និងផ្នែកខ្លះនៃប្រទេសឥណ្ឌា គឺក្តៅខ្លាំងកំពុងនាំឱ្យមានការកើនឡើងនៃតម្រូវការថាមពល ដែលបណ្តាលឱ្យមានការដាច់ភ្លើង និងកង្វះខាតសម្រាប់មនុស្សរាប់លាននាក់ ។

យោងតាមនាយកដ្ឋានឧតុនិយមបានឱ្យដឹងថា នៅក្នុងសង្កាត់ Bagna នៃទីក្រុងបាងកក សីតុណ្ហភាពបានឡើងដល់៤២អង្សាសេ ខណៈដែលសន្ទស្សន៍កម្តៅ ដែលរួមបញ្ចូលទាំងសំណើមដែលទាក់ទង និងវាស់ស្ទង់នូវអ្វីដែលសីតុណ្ហភាពដែលអាចដឹងបានឈានដល់កំណត់ត្រា៥៤ អង្សាសេ ។

អាជ្ញាធរបានព្រមានដល់ប្រជាពលរដ្ឋឱ្យជៀសវាងការធ្វើសកម្មភាពនៅក្រៅផ្ទះ និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ផងដែរ ។

លោកតា Amporn Supasert អាយុ៦៧ឆ្នាំ ជាអ្នកលក់មាន់អាំងនៅទីក្រុងបាងកក បាននិយាយថា “ពេលខ្លះខ្ញុំជ្រកនៅក្នុងហាងដើម្បីគេចពីកម្តៅ”  ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងថា សីតុណ្ហភាពនឹងលើសពី៤០អង្សាសេនៅក្នុងខេត្តយ៉ាងហោចណាស់ ចំនួន២៨នៅថ្ងៃសៅរ៍នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top