បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែក ដោយចៃដន្យនៅទីក្រុង Belgorod ក្នុងទឹកដីរបស់ខ្លួន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន ។ គ្រាប់បែកនេះបានបន្សល់ទុក នូវរណ្ដៅដីទំហំ២០ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយ គ្រាប់បែកបានបំផ្ទុះរថយន្តប៉ើង ទៅលើដំបូលហាងដែលនៅក្បែរនោះ ។ លោក...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន មួយបានឲ្យដឹងថា ក្រុមនៃប្រទេស ចំនួនប្រាំពីរ កំពុងពិចារណាលើការហាមឃាត់ ការនាំចេញស្ទើរ តែទាំងអស់ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងការបន្ត នៃរបបដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែន។ ប្រទេសជប៉ុនគ្រោង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-7 នៅខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលការពិភាក្សា នឹងប្រព្រឹត្តទៅលើវិធានការពង្រីក ការគាំទ្រដល់អ៊ុយក្រែន និងពង្រឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី...
RAMSTEIN AIR BASE/KYIV ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) បានប្រកាសចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ ។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២១ មេសា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។ វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍...
ប៉េកាំង ៖ ប្រភពពីក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ទាក់ទង នឹងវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិករបស់ប្រទេស ដែលបានធ្វើឡើង នៅក្នុងអ្វីដែលគេហៅថា របាយការណ៍ស្រាវជ្រាវ ដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន (USCC) ។ បើគ្មានការស៊ើបអង្កេត ឬការផ្ទៀងផ្ទាត់ របាយការណ៍នេះបានប្រើពាក្យមិនប្រាកដប្រជាដដែលៗដូចជា “អាច”...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានការកត់សម្គាល់នាពេលថ្មីៗនេះរបស់មេដឹកនាំបារាំងស្តីពីកោះតៃវ៉ាន់ និងទំនាក់ទំនងសន្តិសុខអឺរ៉ុបជាមួយក្រុងវ៉ាស៊ីនតោន ។ ខាងសេតវិមាន...
ប៉េកាំង ៖ មុនពេលរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិកលោកស្រី Janet Yellen បានដាក់ចេញនូវអាទិភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា មន្ត្រីពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងអំឡុងពេលដែលភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ អ្នកជំនាញបានឲ្យដឹងថា ការចូលរួមឡើងវិញ របស់មន្ត្រីអាមេរិក និងចិន ក្នុងវិស័យមួយចំនួនដូចជា ធុរកិច្ច...
ការចុះសម្ភាសន៍ជ្រើសរើសបេក្ខភាព សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ នៅតាមបណ្តារាជធានីខេត្តនានា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ត្រូវបានបញ្ចប់ទាំងស្រុង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ការជ្រើសរើស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ មានបេក្ខភាពចំនួន ៤២រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសទៅប្រកួតប្រជែងផ្ដាច់ព្រ័ត នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដែលក្នុងនោះមានបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប។ ការរៀបចំកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការសហការ ពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវឱកាសបញ្ចេញសមត្ថភាព របស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ នៅកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ។ គួរបញ្ជាក់ថា បេក្ខភាព សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ មានការជ្រើសរើសចេញពី បេក្ខភាពរាប់រយនាក់ និងចុងក្រោយជ្រើសរើសយកតែ ៤២រូបប៉ុណ្ណោះ គឺបេក្ខជនចំនួន ២១រួប និងបេក្ខនារីចំនួន ២១រូប ដើម្បីយកទៅប្រកួតប្រជែងផ្ដាច់ព្រ័តនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
សេអ៊ូល៖ អ្នកជំនាញកូរ៉េខាងត្បូងបានឲ្យដឹងថា សហរដ្ឋអាមេរិក លែងមើលឃើញពាណិជ្ជកម្មពីទស្សនៈឈ្នះ-ឈ្នះ ប៉ុន្តែជាល្បែងផលបូកសូន្យជំនួសវិញ ដែលបង្កការខូចខាតដល់សម្ព័ន្ធមិត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកសាស្ត្រាចារ្យ Kim Joo-hwan សាស្ត្រាចារ្យនៅនាយកដ្ឋានព័ត៌មានឧស្សាហកម្មអន្ដរជាតិនៃសាកលវិទ្យាល័យ Kyonggi បានឲ្យដឹង “ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក សហរដ្ឋអាមេរិក បានបង្កើតប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិមួយ ដែលបង្កើត និងគ្រប់គ្រងច្បាប់ក្រោមអនុត្តរភាពរបស់សហរដ្ឋអាមេរិក ដូចដែលខ្លួនជឿថា ពាណិជ្ជកម្មសេរីធ្វើឱ្យសេដ្ឋកិច្ចខ្លួនឯង និងពិភពលោករីកចម្រើន”...