តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ “គ្មានមូលដ្ឋាន និងរំខាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រុមប្រាំពីរ (G7) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលក្នុងនោះសមាជិកក្រុម បានសម្តែងការព្រួយបារម្ភចំពោះ “សកម្មភាពអស្ថិរភាព” របស់អ៊ីរ៉ង់នៅក្នុងតំបន់ និងការផ្ទេរអាវុធទៅឱ្យប្រទេសរុស្ស៊ី...
វ៉ាស៊ីនតោន៖ អត្ថបទមតិដែលធ្វើឡើងដោយកាសែត Los Angeles Times ដែលជាកាសែតដ៏ធំបំផុតនៅ West Coast របស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងផ្តល់រលកថ្មីនៃ ការស្អប់ខ្ពើមប្រឆាំងនឹងអាស៊ី។ អត្ថបទដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែទូលំទូលាយ ក្រុមជ្រុលនិយម និងមន្ត្រីអាមេរិកដូចគ្នាកំពុង បង្កឱ្យមានការភ័យខ្លាចថា ការកើនឡើងនៃការរើសអើងជាតិសាសន៍ ចំពោះប្រជាជនចិន...
ភ្នំពេញ៖ ក្រុមសមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ នាយប់ថ្ងៃ២០ មេសា បានឃាត់ខ្លួនជនល្មើសជាឃាតក សម្លាប់នារីម្នាក់រហូតដល់ដាច់ក នៅក្រុងបាវិត ខេត្តស្វាយរៀងបានហើយ តែគួរឲ្យសោកស្តាយជនល្មើសលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេច ។ ក្រោយកើតហេតុសម្លាប់នារី ជាបុគ្គលិកកាស៊ីណូមួយកន្លែង នៅក្រុងបាវិតរួចមក នាយប់ថ្ងៃទី១៩មេសា ឈានចូលថ្ងៃ២០ មេសា ជនល្មើសបានរត់គេចទៅដល់ខេត្តព្រះវិហារ រួចបានចូលទៅដេកនៅផ្ទះសំណាក់មួយកន្លែង ហើយព្យាយាមលេបថ្នាំងពុល ដើម្បីសម្លាប់ខ្លួន...
បរទេស៖ ភាពតានតឹងរវាងចិន និងអាមេរិក ទទួលបានការជំរុញដ៏ធំមួយទៀតក្នុងសប្តាហ៍នេះ ចំពេលមានសេចក្តី រាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងលក់មីស៊ីលប្រឆាំងនាវា Harpoon មានតម្លៃជាង ១,១ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ហើយការលាត ត្រដាងមួយទៀតដែលថា យោធាអាមេរិកបានបញ្ជូនទីប្រឹក្សាចំនួន ២០០ នាក់ទៅកាន់មូលដ្ឋាននៅទូទាំងកោះនេះ ដើម្បីគាំទ្រដល់ ការហ្វឹកហ្វឺនកងទ័ពតៃវ៉ាន់ និងកងកម្លាំងបម្រុង។ យោងតាមសារព័ត៌មាន...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជំពាក់សហគមន៍អន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិ ចំពោះការពន្យល់មួយ ហើយគួរតែចាត់វិធានការជាក់ស្តែងដើម្បីបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ចេញ ជាផ្លូវការនូវការព្រួយបារម្ភ ចំពោះសហរដ្ឋអាមេរិក ជុំវិញបញ្ហារបាយការណ៍ ស្តីពីចារកម្មរបស់ សហរដ្ឋអាមេរិក លើអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេស រួមគ្នារវាងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម, កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយក្រុមគ្រូបង្គោល បញ្ជាការដ្ឋានសង្រ្គាមពិសេស នៃកងទ័ពជេីងគោកសាធារណរដ្ឋកូរ៉េ នៅទីបញ្ជាការកងពលតូចលេខ៧០ ។ នៅចុងបញ្ចប់នៃកម្មពិធី ក៏មានការជូនវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេសនេះផងដែរ៕
[Dongguan, China, April 20, 2023] Huawei announced that it has replaced the legacy ERP system with its MetaERP system over which it...
ប៉េកាំង៖ ខណៈពេលដែលសមាជិកសភាអឺរ៉ុប (MEPs) បានចូលរួមក្នុងការជជែកដេញដោលគ្នា យ៉ាងក្តៅគគុកអំពីរបៀប ដែលអឺរ៉ុប គួរតែមើល និងចូលរួមជាមួយចិន កាលពីថ្ងៃអង្គារ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានជំរុញឱ្យប្លុកនេះឆ្លាក់វិធីសាស្រ្តអឺរ៉ុប ដាច់ដោយឡែកពីគ្នា និងបង្ហាញពីការរួបរួមដោយ អំពាវនាវការផ្តាច់ខ្លួនជាមួយចិន មិនអាចសម្រេចបាន។ អ្នកជំនាញជឿថា សហភាពអឺរ៉ុបឥឡូវនេះកំពុងស្ថិត ក្រោមការកែសម្រួលមួយ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានផ្អាកកងយន្តហោះដ្រូនរបស់ខ្លួន ជុំវិញការព្រួយបារម្ភថា ប្រទេសចិន អាចប្រើប្រាស់យន្តហោះដ្រូន សម្រាប់ធ្វើចារកម្ម បើទោះបីជាមានការព្រមានផ្ទៃក្នុងថា ការហាមឃាត់ពិតជាបង្កើន ហានិភ័យសន្តិសុខក៏ដោយ នេះបើតាមឯកសារដែលទទួលបានដោយ Al Jazeera បានបង្ហាញ។ ឯកសារបង្ហាញថា ក្រសួងមហាផ្ទៃអាមេរិក (DOI) ក៏មិនយកចិត្តទុកដាក់ ចំពោះការព្រមានថា ការហាមឃាត់នេះអាចរារាំង ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនេះ...