ព័ត៌មានជាតិ

ឃាតកសម្លាប់នារី កាប់ដាច់ក ចាប់ខ្លួនបានហើយ នៅព្រះវិហារ

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ នាយប់ថ្ងៃ២០ មេសា បានឃាត់ខ្លួនជនល្មើសជាឃាតក សម្លាប់នារីម្នាក់រហូតដល់ដាច់ក នៅក្រុងបាវិត ខេត្តស្វាយរៀងបានហើយ តែគួរឲ្យសោកស្តាយជនល្មើសលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេច ។

ក្រោយកើតហេតុសម្លាប់នារី ជាបុគ្គលិកកាស៊ីណូមួយកន្លែង នៅក្រុងបាវិតរួចមក នាយប់ថ្ងៃទី១៩មេសា ឈានចូលថ្ងៃ២០ មេសា ជនល្មើសបានរត់គេចទៅដល់ខេត្តព្រះវិហារ រួចបានចូលទៅដេកនៅផ្ទះសំណាក់មួយកន្លែង ហើយព្យាយាមលេបថ្នាំងពុល ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះសំណាក់ស្គាល់ភិនភាគ ទាក់ទងមកសមត្ថកិច្ចខេត្តព្រះវិហារ ដើម្បីបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យទាន់ពេលវេលា ។ បច្ចុប្បន្ន ជនល្មើសមិនទាន់អាចសួរនាំ បាននៅឡើយទេ។

បើតាមប្រភពព័ត៌មាន ជនសង្ស័យ និងស្ត្រីរងគ្រោះ ជាសង្សានឹងគ្នា ៕

To Top