បរទេស ៖ រដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោកស្រី Penny Wong បាននិយាយកាលពីថ្ងៃចន្ទថា សង្រ្គាមលើបញ្ហាកោះតៃវ៉ាន់នឹងជា “មហន្តរាយ សម្រាប់ទាំងអស់គ្នា” ហើយវានឹងមិនមានអ្នកឈ្នះពិតប្រាកដនោះទេ ដោយលោកស្រីបន្ថែមថា អាទិភាពរបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា គឺដើម្បីបន្ថយសីតុណ្ហភាព រវាងសហរដ្ឋអាមេរិក និងចិន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ ដោយដកស្រង់ សម្តីប្រធានក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-តៃវ៉ាន់ និងអ្នកដែលដឹងរឿងថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ដល់កោះតៃវ៉ាន់នូវមីស៊ីល ប្រឆាំងកប៉ាល់ប្រភេទ Harpoon ចំនួន ៤០០ដើម ដែលមានតម្លៃ ១,១៧ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣...
ភ្នំពេញ៖ នាឱកាសឈានថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរ ប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មី ចំនួន១ក្បាល កំពុងហែលលេង ជាមួយហ្វូងផ្សោតពេញវ័យ ជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។...
ភ្នំពេញ ៖ មន្ត្រីចរាចរណ៍២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង បន្ទាប់ពីឃាត់រថយន្ដ នៅពេលភ្លើងសញ្ញា ចរាចរណ៍ពណ៌បៃតង នៅគោលដៅស្ដុបស្ពានអាកាស ៥មករា នាពេលថ្មីៗនេះ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន ២រូប...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនកំពុងព្រួយបារម្ភ ជុំវិញការប្រយុទ្ធគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្រយ៉ាងរហ័ស នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីស្រាអែលលោក Lior Haiat បានសរសេរនៅលើបណ្ដាញ Twitter ថា “អ៊ីស្រាអែល ចង់បានស្ថិរភាព និងសន្តិសុខសម្រាប់ស៊ូដង់”។ អ្នកនាំពាក្យរូបនេះបានសរសេរថា “អ៊ីស្រាអែលអំពាវនាវឱ្យគ្រប់ភាគីទាំងអស់...
ញូវយ៉ក៖ តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានទទួលរងការខាតបង់ យ៉ាងច្រើនកាលពីថ្ងៃចន្ទ សម្រាប់ការបន្តការនាំចេញប្រេងពីតំបន់ Kurdistan ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ តាមរយៈស្ថានីយប្រេង Ceyhan របស់តួកគី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានធ្លាក់ចុះ ១,៦៩ដុល្លារអាមេរិក ឬ ២,០៥ភាគរយមកនៅត្រឹម ៨០,៨៣ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
ភ្នំពេញ៖ ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយគ្រប់រាជធានី ខេត្តទទួលបានការអភិវឌ្ឍឥតឈប់ឈរ ក្នុងនោះខេត្តកែបតារះភាគនិរតី ក៏សម្រេចបានលទ្ធផលការអភិវឌ្ឍ ជាហូរហែដូចភ្លៀងរលឹម ។ រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវអ្នកខេត្តកែប កោតសរសើរជាបន្តបន្ទាប់ ដោយសារលោកបានបន្តខិតខំកសាង ស្តារ និងជួសជុលឡើងវិញ...
ខេត្តព្រះសីហនុ៖ តំណាងនិងសកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ នៅមួយរយៈពេលចុងក្រោយនេះ បានចេញមកហែកកេរ្ដិ៍ ទម្លាយនូវភាពមិនប្រក្រតី និងបក្ខពួកនិយម ជាច្រើន របស់គណបក្ស ព្រមទាំងបានចោទប្រកាន់ ថា មានគម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បន្ថែមទៀតផង។ ការចេញមកហែកកេរ្ដិ៍ទម្លាយនេះ ធ្វើឡើងបន្ទាប់ពីពួកគេមើលឃើញនូវទង្វើ មិនសមរម្យ ជាច្រើន របស់លោក គឹមសួរ ភីរិទ្ធ និងបក្ខពួក ដែលត្រូវបានជ្រើសតាំង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានប្រកាសដាក់ផែនការ ក្នុងការស្នើសុំជំនួយជាហិរញ្ញវត្ថុ ក្នុងទំហំប្រមាណជា ៤២ពាន់លានដុល្លារ ឲ្យបានសម្រាប់ឆ្នាំ២០២៣នេះ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់ របស់ធនាគារជាតិអ៊ុយក្រែន អំឡុងពេលដែល លោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះហើយ ក្នុងនោះលោកបានបញ្ជាក់ទៀតថា...
គ៊ែរ៖ ក្នុងអំឡុងពេលទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១១ ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគេកំពុងចាត់វិធានការ ដើម្បីបើកស្ថានទូតឡើងវិញ និងចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍ ដែលជាព្រឹត្តិការណ៍ផ្សះផ្សាជាច្រើន នៅមជ្ឈិមបូព៌ាខាងកើតនាពេលថ្មីៗនេះ។ ឆ្នាំ២០២៣ បានមើលឃើញពីទំនាក់ទំនង ដ៏រឹងមាំក្នុងតំបន់នៅមជ្ឈិមបូព៌ា។ ជំហានផ្សះផ្សាត្រូវបានធ្វើឡើងម្តងមួយៗ ដើម្បីបំបែកភាពជាប់គាំងការទូត និងបញ្ចប់ជម្លោះលើបញ្ហាចំណុចក្តៅមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជម្លោះ ដែលបំផ្លិចបំផ្លាញ។...