បរទេស៖ ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮ ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងកំពង់ផែ Wakayama នៅថ្ងៃសៅរ៍ ដោយបង្កើតភាពចលាចល នៅពេលដែលហ្វូងមនុស្សព្យាយាមភៀសខ្លួន។ នាយករដ្ឋមន្ត្រី Kishida ត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុ ដោយរាយការណ៍ថាមិនមានរបួសទេ ហើយសមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យម្នាក់ទៅឃុំខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តហាន់ជ័យ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាភ្លាមៗ ទៅកាន់អភិបាលខេត្តកែប ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់ ការយកប្រាក់ពីប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅខេត្តកែប ចាប់ពីពេលនេះតទៅ ក្រោយពីមានមតិប្រជាពលរដ្ឋ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ថ្អូញថ្អែលអំពីការចំណាយប្រាក់ ថ្លៃភាស៊ីចូលទៅតំបន់កម្សាន្តមាត់ឆ្នេរខេត្តកែប ។ សម្តេចតេជោ តាមរយៈសារសំឡេង លើបណ្តាញតេឡេក្រាម នាថ្ងៃទី១៥ ខែមេសា...
ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបាន ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្ត នៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២.០៧៩.៦៧០នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១នាក់។...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប ដែលរៀបចំបានយ៉ាងល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា យ៉ាងច្រើនកុះករ ស្ទើរតែមិនតែជឿ ។ នៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ប៉ាវ...
បរទេស៖ អ្នកកាសែតផ្នែកស៊ើបអង្កេត គឺលោក Seymour Hersh បានអះអាងកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់របស់លោកកំពុងក្លែងបន្លំប្រាក់របស់អ្នកជាប់ពន្ធអាមេរិក រាប់រយលានដុល្លារ។ ការបោកប្រាស់លុយ ដែលត្រូវបានចោទប្រកាន់នេះ ថែមទាំងរួមបញ្ចូលគម្រោង ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយរុស្ស៊ីខ្លួនឯងផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
សំដៅចំពោះករណីដែលជប៉ុន គ្រោងបង្កើតកងកម្លាំងមីស៊ីលធុនថ្មី លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរ ក្នុងសន្និសីទកាសែតជាប្រចាំ កាលពីថ្ងៃទី១៣ខែមេសាថា ប្រការនេះបានបញ្ចេញសញ្ញាគ្រោះថ្នាក់មួយ ដល់ប្រទេសក្នុងតំបន់រហូតដល់ពិភពលោក គឺជប៉ុនប៉ុនប៉ងធ្វើវិទ្ធង្សនា សណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទី២ សហគមន៍អន្តរជាតិគួររក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះ ។ លោក Wang Wenbin បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានឃោសនាបំប៉ោង ជាម្តងហើយម្តងទៀតនូវ“ការគំរាមកំហែង នៃប្រទេសចិន” បានធ្វើផ្ទុយពី“ធម្មនុញ្ញសន្តិភាព” និងកិច្ចសន្យា“ស្វ័យការពារ” ដោយបង្កើនចំណាយការពារជាតិយ៉ាងច្រើន ហើយអភិវឌ្ឍសព្វាវុធដែលមានលក្ខណៈវាយប្រហារ ដើម្បីស្វែងរក“សមត្ថភាពវាយប្រហារចំពោះសត្រូវ” បានដើរតាមផ្លូវពង្វាតយោធាកាន់តែឆ្ងាយទៅៗ។...
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ១៣ ខែមេសាបានបង្ហាញ ឱ្យឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទំហំនាំចេញសរុបនៃ”ផលិតផលចំនួន ៣ “របស់ចិន គឺ រថយន្តដឹកអ្នកដំណើរ ដើរដោយថាមពលអគ្គិសនី អាគុយលីចូម និងអាគុយថាមពលសូឡា បានកើនឡើង ៦៦,៩ ភាគរយ ដែលបានបង្កើនល្បឿនកំណើននៃការនាំចេញទាំងមូលចំនួន ២ ភាគរយ ហើយកម្លាំងចលករថ្មីបានដើរតួនាទី កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ...
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមទី២ ផែនវិស័យសំណង់ អចលនទ្រព្យ និងអប់រំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ បវរសួស្ដី សិរីមង្គល ជូនចំពោះ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ចូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ សូមឯកឧត្តមនិងលោកជំទាវ...
ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក...