ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមទី២ ផែនវិស័យសំណង់ អចលនទ្រព្យ និងអប់រំ គោរពជូនពរ ឯកឧត្តម ឡាវ វ៉ាន់ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមទី២ ផែនវិស័យសំណង់ អចលនទ្រព្យ និងអប់រំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ បវរសួស្ដី សិរីមង្គល ជូនចំពោះ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ចូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ សូមឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកដឹកនាំកសាងនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀតនិងប្រកដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

To Top