មានការផ្សាយដំណឹងថា បន្ទាប់ពី”ហេតុករណ៍បាឡុង” បានកើតឡើង ប្រទេសចិនបានបង្កកការប្រាស្រ័យទាក់ទង ផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលធ្វើឡើងដោយក្រសួងការបរទេសចិន កាលពីថ្ងៃទី ១១ ខែមេសាថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងជួបប្រទះនឹងការលំបាក ប៉ុន្តែចិនមិនមែន ជាអ្នកត្រូវទទួលខុសត្រូវនោះទេ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃចន្ទថា ការបែកធ្លាយឯកសារអាមេរិក ដែលមានភាពរសើបខ្លាំង ដែលភាគច្រើនទាក់ទងនឹងជម្លោះអ៊ុយក្រែន បង្ហាញពីហានិភ័យ “ធ្ងន់ធ្ងរ” ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការបំពាននេះកំពុងត្រូវបាន ស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ ហើយហាក់ដូចជារួមបញ្ចូលព័ត៌មានសម្ងាត់ អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការវិភាគដ៏រសើបនៃសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលមន្ត្រីអាមេរិកកំពុង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សជាង៥០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Gangneung ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលខ្យល់បក់ខ្លាំងបានបង្ក ជាភ្លើងឆេះព្រៃនៅថ្ងៃអង្គារនេះ ប៉ុន្តែការភ័យខ្លាចនៃការរីករាលដាល បន្ថែមទៀតបានធូរស្រាល ខណៈដែលភ្លៀងបានជួយ ក្រុមពន្លត់អគ្គីភ័យប្រយុទ្ធនឹងភ្លើង ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាល ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹង ការអះអាងរបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ។ កងទ័ពជិត១៨.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលជាភាសាហ្វីលីពីន...
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ យោងតាមសេចក្ដីអំពាវនាវ របស់...
ភ្នំពេញ៖ ជនជាតិជប៉ុន១៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣បន្ទាប់ពីចាប់ខ្លួន ពាក់ព័ន្ធការចូលមកស្នាក់ នៅធ្វើការដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិជប៉ុន ចំនួន ១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក...
ភ្នំពេញ ៖ ជយោ! ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងក្រដាសច្រើនជាងគេ» ដោយសម្រេចបានបេះដូង ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។ នេះបើតាមហ្វេសប៊ុកលោកហ៊ុន ម៉ានី នារាត្រីថ្ងៃ១១ មេសា។ លោកបន្តថា ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។ លោកថា ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាម...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្រ ត្រាស់បង្គាប់ ប្រោសប្រទាន សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ Thiago Teixeira និងភរិយា។
ភ្នំពេញ៖ ដើម្បីឲ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ទាំងសន្តិសុខសណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតជាមួយគ្នា ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១១មេសាក្រោមវត្តមានលោក សេង...