ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មិនមែនជាប្រភពនៃ “អន្ទាក់បំណុល” របស់ប្រទេសអាហ្រ្វិកនោះទេ ប៉ុន្តែជាដៃគូ ដើម្បីជួយពួកគេ និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀតឱ្យរួចផុតពី “អន្ទាក់នៃភាពក្រីក្រ”។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ មួយកម្រិតប្រឆាំងនឹងប្រទេសចិន ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ទាក់ទងនឹងបញ្ហាបំណុលរបស់អាហ្វ្រិក។ លោក...
យូអិន៖ មន្ត្រីជាន់ខ្ពស់ផ្នែករំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ថា ការអនុវត្តឧបករណ៍សកល សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម និងការផ្ទេរអាវុធមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់អាវុធមិនឱ្យ ធ្លាក់ចូលទៅក្នុងដៃខុស ដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ “ហានិភ័យដែលកើតចេញពី ការរំលោភលើកិច្ចព្រមព្រៀង ដែលគ្រប់គ្រងការនាំចេញអាវុធ និងឧបករណ៍យោធា” លោកស្រី Nakamitsu បានសង្កត់ធ្ងន់ថា...
កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យ មន្ត្រីទាំងអស់ត្រូវរួមគ្នាធ្វើការ ដើម្បីឲ្យកម្មវិធីរបស់រាជរដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ ក្នុងការបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ ឱកាសពិសេសបានមកដល់ទៀតហើយ គឺការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពសង្ក្រាន្ត យ៉ាងពិសេសបំផុតពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដោយធ្វើការបញ្ចុះតម្លៃចាប់ពី ២០% រហូតដល់ ៥០% ឯណោះសម្រាប់កញ្ចប់ពិនិត្យសុខភាព ។ តម្លៃបញ្ចុះនេះមានដូចជា ៖ កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ (Annual Check-up Package) , កញ្ចប់ពិនិត្យសុខភាពបេះដូង (Heart Check-up Package) និងកញ្ចប់ពិនិត្យជំងឺទឹកនោមផ្អែម...
ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រាប់ Al Roker នៃកម្មវិធី “Today” របស់កាសែត NBC ក្នុងបទសម្ភាសន៍មួយនៅសេតវិមាន មុនពេលពិធីបុណ្យ Easter ប្រចាំឆ្នាំនៅលើវាលស្មៅខាងត្បូងនៅពេលព្រឹកថា “ខ្ញុំគ្រោងនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាថ្មី”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.៤៥០រៀល ឡើងថ្លៃជាង១០ថ្ងៃមុនចំនួន២០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.១៥០រៀល ឡើង៥០រៀល ៕
លោក Nasser Kanaani បានថ្លែងថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដែលបាន ប្រកាសនៅក្រុងប៉េកាំង ប្រទេសទាំងពីរបានរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាផ្លូវការ ហើយគណៈ ប្រតិភូនៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅដល់ក្រុង តេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៨ ខែមេសា បច្ចុប្បន្ននេះ សមាជិកនៃគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើការងារគ្រប់ផ្នែកនៅក្រុងតេហេរ៉ង់ និងក្រុងMashhad ដោយឡែកពីគ្នា ដើម្បីត្រៀមបើកស្ថានទូតនិងស្ថានកុងស៊ុលជាថ្មីឡើងវិញ ។...
ភ្នំពេញ៖ ជាប្រផ្នូលល្អ សម្រាប់ក្រុមមន្រ្តីធ្វើការនៅក្នុងអគារ ទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនាពេលខាងមុខ ដោយសារក្នុងអំឡុងពេល ដំណើរការសាងសង់អគារថ្មីនេះ ពុំមានករណីគ្រោះថ្នាក់អ្វីកើតឡើង ទៅលើកម្មករ-កម្មការិនី ដែលបានបណ្តាលឲ្យមានរបួល ឬស្លាប់ជាដើម ។ នេះជាប្រសាសន៍របស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ក្រោយដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី អស់រយៈពេលជាច្រើនថ្ងៃខែមក មិនមានជួបបញ្ហាគ្រោះថ្នាក់ និងមានភាពរលូន ។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបន្តទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងមានឥទ្ធិពលវិជ្ជមានទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានលើកដំបូង របស់គាត់ក្នុងឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន លោក Nasser Kanaani បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើឱ្យទំនាក់ទំនង មានលក្ខណៈធម្មតាបានជួប...