វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក David Malpass បានប្រកាសថា ម្ចាស់បំណុលបានបង្កើនការព្យាករណ៍ កំណើនសកលរបស់ខ្លួនសម្រាប់ ឆ្នាំ២០២៣ ដល់ ២ ភាគរយពី ១,៧ ភាគរយនៅក្នុងខែមករា ដោយសារការងើបឡើងវិញ របស់ប្រទេសចិន។ ការកែប្រែការកើនឡើងនេះទៅនឹង ទស្សនវិស័យប្រសើរឡើងបន្ទាប់ពីប្រទេសចិន បានកែសម្រួលការឆ្លើយតប នៃជំងឺរាតត្បាតកូវីដ-១៩ របស់ខ្លួនជាមួយនឹងកំណើននៅក្នុង ប្រទេសរំពឹងថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៨មេសាដែលជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ដោយមានការលាយរំលាយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ ចំពោះករណីនេះ ក្រសួងក៏បានដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ភ្នំពេញ៖ អស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩និងថ្ងៃទី១០-០៤-២០២៣ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារ នាំយករថយន្តដឹកទឹកស្អាត យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងជួបនូវការខ្វះខាតទឹក ប្រើប្រាស់យ៉ាងខ្លាំង ព្រោះតែប្រព័ន្ធទឹកហូរមិនដល់។ សកម្មភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ នឹងបន្តដឹកយកទៅចែកជូន...
ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។ ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង...
បរទេស៖ សហរដ្ឋអាមេរិកជឿជាក់ថា កត្តាដែលសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែនបានធ្វើការវាយប្រហារឆ្លងព្រំដែនលើយន្តហោះចារកម្មរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអ៊ុយក្រែន, នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Breaking Points លោក Saagar Enjeti បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារលេចធ្លាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារនេះបានមើលឃើញថា យន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យខូចខាតតិចតួចដល់យន្តហោះ A-50 របស់រុស្ស៊ីដែលព្រមានជាមុន និងគ្រប់គ្រងដែលឈរជើងនៅមូលដ្ឋានទ័ពអាកាស Machulishchy...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសាកសពទី៦ ដែលត្រូវបានគេអូសចេញពីគំនរបែកបាក់អគារអាផាតមិនមួយកន្លែងនៅភាគខាងត្បូង ប្រទេសបារាំងក្នុងទីក្រុង Marseille។ ហេតុការណ៍ដែលបានបានកើតឡើង តាំងតែពីចុងសប្តាហ៍ដោយសាកសពចំនួន៥ ត្រូវបានគេរកឃើញភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការកំណត់ DNA កំណត់អត្តសញ្ញាញ។ អភិបាលក្រុង Marseille លោក Benoit Payan បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ពួកយើងសង្ឃឹមថានឹងនៅមានអ្នករស់រានមានជីវិតនៅពីខាងក្រោមអគារនៅឡើយ។ ដូច្នេះយើងត្រូវធ្វើការសំអាតនិងគាស់ កាយដោយយឺតៗនិងការប្រុងប្រយ័ត្នបំផុតមិនឲ្យមានគ្រោះថ្នាក់ឬរបួស ដល់មនុស្សដែលអាចជាប់នៅពីខាងក្នុងឡើយ។ គួរឲ្យដឹងដែរថាក្រោយហេតុការណ៍...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ឈ្លើយសឹកជនជាតិអ៊ុយក្រែនប្រមាណជា ១០០នាក់ដែលក្នុងនោះរួមទាំងស្ត្រីប្រមាណជា២០នាក់ផង ត្រូវបានធ្វើការដោះលែងក្នុងការដោះដូរ អ្នកទោសសង្គ្រាមរវាងគ្នាជាមួយនឹងប្រទេសរុស្សីកាលពី ចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារការិយាល័យ របស់លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថាក្នុងចំណោមឈ្លើយសឹងដែលបានដោះលែងទាំងនោះមានទាំងកងកម្លាំង យោធា កងកម្លាំងសន្តិសុខជាតិ កងកម្លាំងនាវានិងក៏ដូចជាកងកម្លាំងសន្តិសុខ តាមព្រំដែនផងដែរ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះមិនបានធ្វើការអះអាង អំពីចំនួនកងកម្លាំងយោធារុស្សី ដែលត្រូវបានភាគីខាងអ៊ុយក្រែនដោះលែងនោះទេ។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែមិនា ឆ្នាំ២០២២មកកងកម្លាំងយោធា និងឈ្លើយសឹកអ៊ុយក្រែន សរុបប្រមាណជាជាង២០០០នាក់ដែលត្រូវបានធ្វើការដោះដូរ និងដោះលែងជាមួយនឹងប្រទេសរុស្សី៕...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានបើកឲ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០-២៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខ៕
បរទេស៖កាសែត The Bloomberg កាលពីពេលចុងក្រោយនេះ បានបង្ហាញថាប្រទេសឥណ្ឌាបានបន្តទិញយកប្រេងឆៅរបស់រុស្សីយ៉ាងច្រើនហើយកាលពីខែមិនាកន្លងមកចំនួននៃការបញ្ជាទិញ បានកើនឡើងទៅដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានឬប្រមាណជា១,៦៤បារ៉ែលក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក្តីចំនួននេះបានកើនឡើងលើសបន្តិច ចំនួនទិញកាលពីក្នុងខែកុម្ភៈប្រមាណជា១,៦២លានបារ៉ែលក្នុងមួយថ្ងៃប៉ុន្តែទំហំនេះអាចផ្តល់ចំណាត់ថ្នាក់បានថា ប្រទេសឥណ្ឌានៅតែជាអ្នកនាំមុខគេ ក្នុងការទិញយកប្រេងច្រើនបំផុតពីរុស្សីជាប់គ្នា៦ខែ។ ទិន្នន័យក៏បានបង្ហាញដែរថាការនាំចូលប្រេងពីរុស្សី របស់ឥណ្ឌានៅខែមិនាមានការកើនឡើងខ្លាំង ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ដែលឥណ្ឌាបានទិញយកប្រេងឆៅតិចជាង ដល់៦៨៦០០បារ៉ែលពោលគឺតិចជាងដល់ទៅ២៤ដង។ តួលេខក៏អាចបញ្ជាក់បានដែរថាចំណែកទីផ្សាររបស់ឥណ្ឌា នៅក្នុងប្រេងរបស់រុស្សីគឺមានទៅដល់ ៣៤ភាគរយកាលពីខែមិនាពោលគឺមានការកើនឡើងដល់ទៅ២ដងធៀប ទៅនឹងទំហំនៃការផ្គត់ផ្គង់ដែលធ្វើឡើង ដោយប្រទេសអ៊ីរ៉ាក់ដែលជាអ្នកនាំចូលប្រេងធំបំផុតទី៣របស់ឥណ្ឌាបន្ទាប់ពី អារ៉ាប៊ីសាអូឌីតដែលឈរនៅលេខរៀងទី២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានពន្យល់ថា សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន មិនគួរត្រូវបានចាត់ទុកថាជា “ការសងសឹក” សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...