ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក បង្ហាញពីទស្សនវិស័យ កំណើនសកល សម្រាប់ឆ្នាំ២០២៣ ដោយសារការងើបឡើងវិញ របស់ប្រទេសចិន

វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក David Malpass បានប្រកាសថា ម្ចាស់បំណុលបានបង្កើនការព្យាករណ៍ កំណើនសកលរបស់ខ្លួនសម្រាប់ ឆ្នាំ២០២៣ ដល់ ២ ភាគរយពី ១,៧ ភាគរយនៅក្នុងខែមករា ដោយសារការងើបឡើងវិញ របស់ប្រទេសចិន។

ការកែប្រែការកើនឡើងនេះទៅនឹង ទស្សនវិស័យប្រសើរឡើងបន្ទាប់ពីប្រទេសចិន បានកែសម្រួលការឆ្លើយតប នៃជំងឺរាតត្បាតកូវីដ-១៩ របស់ខ្លួនជាមួយនឹងកំណើននៅក្នុង ប្រទេសរំពឹងថា នឹងកើនឡើងដល់ ៥,១ ភាគរយនៅឆ្នាំនេះបើធៀប នឹងការប៉ាន់ស្មានពីមុន ៤,៣ភាគរយ។

លោកបានបន្ថែមថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមទាំងសហរដ្ឋអាមេរិក ក៏កំពុងដំណើរការល្អជាង ធនាគារដែលរំពឹងទុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានធនាគារពិភពលោករូបនេះ បានព្រមានថា ភាពចលាចលក្នុងវិស័យធនាគារ និងតម្លៃប្រេងឡើងថ្លៃអាច ដាក់សម្ពាធធ្លាក់ចុះម្តងទៀត លើការរំពឹងទុកនៃកំណើន ហើយវានឹងត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហានៃភាពមិនស៊ីគ្នា នៃទ្រព្យសកម្មរបស់ធនាគារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top