ភ្នំពេញ ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដាក់បាច់ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ លោកណាកាតា អាត់ស៊ូហ៊ីតុ កាលពីថ្ងៃ៨ មេសា ។ ស្តូបបុរសជនជាតិរូបនេះ បានដាក់តម្កល់នៅក្នុងវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ កាលពី៣០ឆ្នាំមុន នាថ្ងៃទី៨ ខែមេសា លោក ណាកាតា អាត់ស៊ូហ៊ីតុ ដែលបានបម្រើការងារក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យមន្ត្រីអង្គការសុខភាពពិភពលោក (WHO) ត្រឡប់ទៅរកវិទ្យាសាស្ត្រវិញ និងយុត្តិធម៌ និងមិនត្រូវចុះចាញ់ ឬសុខចិត្តចុះមកធ្វើជាឧបករណ៍នៃនយោបាយរបស់ប្រទេសមួយចំនួន បន្ទាប់ពីអង្គការអន្តរជាតិមួយចំនួនបានលាបពណ៌ចិនថាខ្វះតម្លាភាពក្នុងការចែករំលែកទិន្នន័យ អំពីប្រភពដើមនៃ កូវីដ-១៩ ហើយអ្នកជំនាញបានឲ្យដឹងថា ការប្រើប្រាស់ភ័ស្តុតាងក្លែងក្លាយ និងមិនពេញលេញ ដើម្បីបង្កាច់បង្ខូចប្រទេសចិន អំពីប្រភពដើមនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ស្ថាប័នអន្តរជាតិ និងធ្វើឱ្យការស៊ើបអង្កេតលើមេរោគនេះធ្លាក់ចុះ។ អ្នកជំនាញខាងរោគរាតត្បាតដែលជិតស្និទ្ធនឹងក្រុមកិច្ចការតាមដានប្រភពដើមនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន បានប្រាប់ Global...
បរទេស៖យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាយន្តហោះចម្បាំង សល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេសស្លវ៉ាគីទំ និងជាត្រូវបានបំផ្លាញដោយចេតនាពីសំណាក់ ក្រុមអ្នកវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សីអាចធ្វើឡើងនៅចន្លោះ ពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគីមុនពេលដែលយន្តហោះចម្បាំងទាំងនោះត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគីបានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿងឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះ ទំនងជាត្រូវបានបំផ្លាញដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគីមុនពេល នៃការប្រគល់យន្តហោះឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕...
បរទេស៖ក្ រុមគណៈប្រតិភូរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូរបស់ប្រទេសអូម៉ង់បានធ្វើដំណើរ មកដល់រដ្ឋធានី Sanaa ប្រទេសយេមែនហើយកាលពី ថ្ងៃចុងសប្តាហ៍កន្លងមកនេះដើម្បីអាចចូលរួមកិច្ចប្រជុំ ដើម្បីបង្កើតបទឈប់បាញ់ដែលនឹងឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះដែលកើតឡើងតាំងតែឆ្នាំ២០១៤នោះមកបាន។ ការធ្វើសង្គ្រាមដែលដំបូងឡើយគឺធ្វើឡើងរវាងរដ្ឋាភិបាល យេមែន ដែលមានការគាំទ្រពីក្រោយដោយអារ៉ាប៊ីសាអូឌីតជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi ដែលភាគីទាំងពីរតែងតែបានព្យាយាមក្នុងការទាមទារ ធ្វើជាអ្នកដឹកនាំប្រទេសយេមែនដូចគ្នាហើយក្រោយមក ក៏មានការចូលរួមដោយភាគីសម្ព័ន្ធមិត្ត ជាច្រើនផ្សេងទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រេសិតពិសេសទាំងអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ បានធ្វើដំណើរមកដល់រដ្ឋធានី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិរុស្សីម្នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថាប្រទេសរុស្សី នឹងត្រៀមដាក់ពង្រាយកងកម្លាំងទ័ព ពិសេសមួយក្រុមដែលអាចមានសមត្ថភាព វាយប្រហារនិងបំផ្លាញរថក្រោះប្រយុទ្ធជួរ មុខនិងធន់ធ្ងន់របស់សត្រូវ ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា កុ្រមទ័ពពិសេសដែលមានមូលដ្ឋាន បច្ចុប្បន្ននិងហ្វឹកហាត់រួចរាល់នៅក្បែរទៅទីក្រុង Novgorod និងកំពុងរងចាំការបញ្ជាពីថ្នាក់លើ ដើម្បីរៀបចំក្រុមការងារតាមរបៀបណា និងទៅកាន់ទីតាំងណាតាមផែនការ។ ទីតាំងដ៏៏សំខាន់នេះ និងកងកម្លាំងទាំងនោះក្រៅតែពី មានជំនាញខាងវាយប្រហារបំផ្លាញ រថក្រោះរបស់សត្រូវហើយនោះឬ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃអាទិត្យថា អឺរ៉ុបត្រូវតែបន្ត “ស្វ័យភាពជាយុទ្ធសាស្រ្ត” ហើយជៀសវាងការអូសទាញ ចូលទៅក្នុងការប្រឈមមុខគ្នា ក្នុងនាមសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយលោក Macron ក៏ធ្លាប់បានធ្វើការអះអាងស្រដៀង គ្នានេះដែរកាលពីមុនមក ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែធ្វើតាមការដឹកនាំរបស់វ៉ាស៊ីនតោន ដដែលលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
កាលពីថ្ងៃទី ៧ ខែមេសា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបង្ហោះសារជាភាសាចិន អង់គ្លេសនិងបារាំង តាមរយៈបណ្តាញទំនាក់ទំនង សង្គមក្នុងន័យចែករំលែកនូវដំណើរទស្សនកិច្ច នៅប្រទេសចិនរបស់លោក ដែលទើបបានបញ្ចប់ ។ នាថ្ងៃដដែលនោះ កាសែត«Financial Times»របស់អង់គ្លេសបានដកស្រង់ ការលើកឡើងរបស់អ្នកវិភាគដោយអះអាងថា “បើមើលពីរយៈពេលជាយូរ មិនថាការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ប្រទេសចិនឬក៏ជំរុញការដោះស្រាយ...
ពេលថ្មីៗកន្លងទៅនេះ ស្រុក Los Angeles រដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានប្រកាសដាក់ស្រុកទាំងមូលចូល ក្នុងភាពអាសន្នដើម្បីឆ្លើយតបនឹង វិបត្តិរបស់អ្នកគ្មានទីលំនៅ ដែលកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីបានផ្ទុះជំងឺកូវីដ ១៩ មក ចំនួនអ្នកគ្មានទីជម្រកនៅសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ។ តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មាន អាមេរិកបានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃ ថ្លៃដើមលំនៅដ្ឋានព្រម និងការបន្តកើនឡើងនៃតម្លៃទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ...
បរទេស៖ ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington...