បរទេស៖ ការប្រមូលផ្តុំដ៏ធំនៃប្រជាជននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសចំនួន ១២ ផ្សេងទៀតដែលភាគច្រើនជាមូស្លីម គឺមានការសង្ស័យចំពោះការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះការកសាងលទ្ធិប្រជាធិបតេយ្យ, នេះបើយោងតាមការរកឃើញ នៃការស្ទង់មតិរបស់ Gallup ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា Gallup គឺជាក្រុមហ៊ុនវិភាគ និងប្រឹក្សារបស់អាមេរិកដែលមាន មូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី...
ភ្នំពេញ៖ នាពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ABC និងអង្គការ SPTF បានឲ្យដឹងថា...
ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានបង្កើតភាពជា ដៃគូដ៏មានតម្លៃជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា ដោយផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលអាចចូល ប្រើបាន និងតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅលើកម្មវិធីទូរស័ព្ទរបស់ពួកគេ រួមមានទាំងទីផ្សារហ្គេមកំសាន្ត ដែលកំពុងរីកចម្រើន និង ពេញនិយមជាច្រើន ។ តាមរយៈភាពជាដៃគូ អតិថិជនរបស់ធនាគារ វីង...
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានជាតិអង្គរវត្តនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរនិងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរនិងជួបជុំគ្រួសារខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ពិធីបើកកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះត្រូវបានប្រារពឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅខ្លាំង។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា «សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន បានរាយការណ៍នៅថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង បានក្លែងធ្វើការវាយប្រហារ យ៉ាងជាក់លាក់លើកោះតៃវ៉ាន់ ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នា នៅជុំវិញកោះនេះ។ សមយុទ្ធដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹង ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី កោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា...
បរទេស៖ ប្រធានគណៈកម្មាធិការ កិច្ចការបរទេស នៃសភាអាមេរិក លោក Michael McCaul បានប្រាប់សារព័ត៌មាន Fox News កាលពីល្ងាចថ្ងៃសុក្រថា សភាអាមេរិកនឹងអនុញ្ញាតឱ្យ មានការប្រឈមមុខផ្នែកយោធា ដោយផ្ទាល់ជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង បើកការវាយប្រហារប្រឆាំងនឹង កោះតៃវ៉ាន់។ អ្នកតំណាងរដ្ឋតិចសាស់ មកពីរដ្ឋតិចសាស់ គឺកំពុងនិយាយពីទីក្រុងតៃប៉ិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គណៈប្រតិភូទ្វេភាគីរយៈពេលបីថ្ងៃ...
បរទេស៖ បណ្តាប្រទេសលោកខាងលិច កំពុងបង្កើនប្រតិកម្មដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ជុំវិញផែនការរបស់រុស្ស៊ីក្នុងការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស, នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Russia 1 TV លោក...
ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu បានធ្វើការហោះហើរដោយផ្ទាល់ ជាមួយនឹងយន្តហោះចម្បាំងមួយគ្រឿងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការហោះហើរដោយផ្ទាល់ របស់លោកស្រីប្រធានាធិបតីឥណ្ឌាលើកនេះបានធ្វើឲ្យវាក្លាយ ទៅជាព្រឹត្តិការណ៍នៃការហោះហើរដោយផ្ទាល់លើយន្តហោះចម្បាំង របស់ប្រធានាធិបតីឥណ្ឌាទី៣និងក៏ជាប្រធានាធីបតីស្ត្រីទី២ផងដែរ ដែលបានធ្វើបែបនេះ។ យន្តហោះចម្បាំង Su-30 MKI បានធ្វើការហោះហើរឡើងនៅឯមូលដ្ឋានទ័ពអាកាស Tezpur នៅរដ្ឋ Assam ហើយលោកស្រីប្រធានាធិបតីបានស្ថិត នៅលើយន្តហោះនេះនិងបន្តធ្វើការហោះហើរប្រមាណជា៣០នាទី មុនពេលត្រឡប់មកដីវិញព្រមជាមួយនឹងការហោះហើរ...
ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ដែលរួមមាន ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿង រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហនិងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍ គំរូពណ៌បៃតងនិងកាបូនទាប។ ...