បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Lavrov កាលពីអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋមន្ត្រី ការបរទេស អាមេរិកលោក Antony Blinken ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន គួរតែគោរព ចំពោះការសម្រេចចិត្ត របស់អជ្ញាធររុស្សី ក៏ដូចជាច្បាប់គ្រប់គ្រងប្រទេស និងកាតព្វកិច្ចអន្តរជាតិ នៅក្នុងប្រទេសរុស្សីផងដែរ។ កិច្ចពិភាក្សាគ្នា ដែលត្រូវបានធ្វើឡើង តាមរយៈការសន្ទនា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសាលារៀនទាំងអស់ គួរឲ្យសិស្សានុសិស្សច្រៀងបទ«នគររាជ» ដោយផ្ទាល់ នៅពេលគោរពទង់ជាតិ ជៀសជាងចាក់ភ្លេង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភ នៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹង មួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណង ដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារ សម្រាប់អ្នកបោះពុម្ពផ្សាយ សម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។ ការអះអាងនេះបានធ្វើឡើង ដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការពារសន្តិភាព ដើម្បីបម្រើការអភិវឌ្ឍ គឺជាកិច្ចការទាំងអស់គ្នា ដោយមិនអាចខ្វះបាននោះទេ។ ការឡើង របស់សម្តេចតេជោ ខណៈបណ្តាប្រទេសមួយចំនួន បានជួបសង្គ្រាម ដែលមិននឹកស្មានជាមុន ពិសេសនោះ នៅកម្ពុជាកន្លងមក ក្នុងរបបដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។ សម្តេចតេជោបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ...
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំង ដែលតែងតែជេរប្រមាថ គណបក្សប្រជាជនកម្ពុជា មានជម្រើសចំនួនពីរសម្រាប់ ឆ្លើយតបទៅពួកគេវិញ គឺវិធានការផ្លូវច្បាប់ និងប្រើកំលាំង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំនាព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានគូសបញ្ជាក់ថា «តើវាស្លាប់ទៅអីឬ បើមិនបានជេរប្រមាថគេ លក់តែនំខ្លួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា នៅពេលដែលអ្នកលក់នំប៉័ងដាក់សាច់ ដែលមានវ័យ៣១ឆ្នាំឈ្មោះ Dirk Frazel បានលឺពីដំណឹងថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ គាត់ “ដឹងថា គាត់ត្រូវតែធ្វើអ្វីមួយ” ដូច្នេះគាត់បានចូលទៅក្នុងរថយន្តរបស់គាត់ ។ គោលដៅរបស់គាត់គឺ ភូមិគ្រឹះរបស់លោក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៩នាក់បានរងរបួស ខណៈដែលរោងចក្រចម្រាញ់ប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី ឈ្មោះ PT Pertamina បានផ្ទុះឡើងនៅក្នុងខេត្ត Riau កាលពីយប់ថ្ងៃសៅរ៍ ។ អគ្គាធិការនគរបាលខេត្ត លោក Muhammad Iqbal បានប្រាប់ឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃអាទិត្យនេះ ។ មេប៉ូលិសបានលើកឡើងថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសមីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង៤០០នាក់ ដើម្បីមកចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា (ស៊ីហ្គេម) លើកទី៣២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមក្រសួងកីឡា និងកិច្ចការយុវជនរបស់ប្រទេសនេះ ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ លោក U Htay Aung ប្រធាននាយកដ្ឋានអប់រំកាយ...
ភ្នំពេញ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩កន្លងមក អ៊ីនធឺណិតបានក្លាយជាមធ្យោបាយ ប្រើប្រាស់ប្រចាំថ្ងៃក្នុងអាជីវកម្ម ទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានពត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។ ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៊ីនធឺណេត (Internet) ក៏ជាក្តីបារម្មណ៍ចំពោះ អ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះ...