ភ្នំពេញ៖លោក សាម អុីន បានបង្ហាញការយល់ឃេីញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក សាម អ៊ីន បាន លេីកឡេីងថា”ទឹកចិត្តមហាសមុទ្រ! ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន...
ភ្នំពេញ៖ ក្រោយប្រកាសចាកចេញ ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បានស្នេីសុំចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹង ការប្រកាសស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលនឹងទូលថ្វាយព្រះមហាក្សត្រស្នេីសុំព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក សាម អ៊ីន...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់ជាបន្តបន្ទាប់ មកលើផ្នែកខ្លះនៃភាគខាងត្បូង និងកណ្តាលខាងលិចរបស់សហរដ្ឋអាមេរិក។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះកំបុតត្បូង បានបណ្តាលឱ្យមានការ បំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅរដ្ឋ Arkansas គេបានឃើញរថយន្តក្រឡាប់ ដើមឈើរលំ...
បរទេស ៖ លោក Vyacheslav Boguslaev អតីតប្រធាន នៃក្រុមហ៊ុនអាកាសចរណ៍យក្ស អ៊ុយក្រែន Motor Sich ត្រូវបានបញ្ចូលក្នុងបញ្ជី ដាក់ទណ្ឌកម្មដោយប្រធានាធិបតី លោក Vladimir Zelensky កាលពីថ្ងៃសៅរ៍។ ថ្មីៗនេះ លោក Boguslaev ត្រូវបានបណ្តេញចេញ ពីតំណែងជាប្រធានក្រុមហ៊ុនផលិត ម៉ាស៊ីនយន្តហោះ...
ភ្នំពេញ៖ បរិវេណ សម្រាប់រៀបចំពិធីបុណ្យអុំទូក ក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ ត្រូវបានពង្រីកបន្ថែមជាជំហានៗ ក្រោមការឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមលោក សយ សុភាព បានឱ្យដឹងថា ការពង្រីកបរិវេណ នេះមិនមែនសម្រាប់តែពិធីបុណ្យអុំទូកនោះទេ ក៏អាចប្រារព្ធពិធីបុណ្យសំខាន់ៗក្នុងភូមិ និងជាទីធ្លាសម្រាប់ហាត់ប្រាណ ផងដែរ។ ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល...
បរទេស៖ លោកស្រី Sevim Dagdelen អនុប្រធានគណបក្សឆ្វេងនិយម នៅសភាសហព័ន្ធ Bundestag បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងត្រូវតែបញ្ឈប់ជាមួយនឹង “ទំនាក់ទំនងនៃការអនុគ្រោះយ៉ាងខ្លាំង” ដែលមានស្រាប់ជាមួយអាមេរិក និងគោលនយោបាយការបរទេសរបស់ខ្លួន “ដែលត្រូវបានសម្គាល់ដោយការរំលោភច្បាប់អន្តរជាតិ” ។ សមាជិកសភារូបនេះបានទទូចថា ប្រទេសអាល្លឺម៉ង់ត្រូវតែទាមទារឱ្យដកកងកម្លាំងអាមេរិក ដែលឈរជើងនៅលើទឹកដីរបស់ខ្លួន រួមជាមួយនឹងអាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា...
(ភ្នំពេញ) ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣៖ បើនិយាយទៅ Samsung Galaxy S23 គឺមានប្រូម៉ូសិនពិសេសស្រាប់ហើយ ប៉ុន្តែកាន់តែអស្ចារ្យ…និងរំភើបរីករាយ…ជាមួយការផ្ដល់ជូនដ៏ពិសេសថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ…! សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គ្រាន់តែធ្វើការទិញនូវថេប្លេត ឬស្មាតហ្វូនសេរីណាមួយពីក្នុងហាងលក់ទូរស័ព្ទដៃសាមសុង ទាំង 9 ទីតាំងនេះ ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសរបស់លោកមិនអាចបន្តធ្វើការផ្គត់ផ្គង់រថក្រោះបន្ថែមទៅឲ្យប្រទេសអាល្លឺម៉ង់ទៀតនោះទេ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវបានធ្វើការព្រមាននិងសំណូមពរទៀតថាចាំបាច់ត្រូវការអាវុធធុនធ្ងន់ជាច្រើនទៀតដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្សី។ លោក Pistorius បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt and Sonntag ថា៖ខ្ញុំមិនឃើញថារថក្រោះជួរមុខ Leopard នឹងអាចត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតនោះទេជាពិសេសនៅក្រោយការប្រកាសរបស់ខ្ញុំរួចរាល់ហើយបែបនេះ។ រដ្ឋមន្ត្រីដដែលរូបនេះបានបន្តទៀតថា៖រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន២កញ្ចប់ប៉ុណ្ណោះឬប្រហែលជា៦០គ្រឿងខណៈដែលអឺរ៉ុបក៏នឹងបន្តផ្គត់ផ្គង់រថក្រោះស៊េរីចាស់របស់ Leopard ចំនួន១០០គ្រឿងទៀតផងដែរនៅឆ្នាំក្រោយទាំងដែលអ៊ុយក្រែនកន្លងមកទាមទារយ៉ាងហោចណាស់៣០០គ្រឿង៕...
បរទេស៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតីកូរ៉េខាងជើង Kim Jong-un កាលពីថ្ងៃម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ចំពោះហ្គេមដ៏គ្រោះថ្នាក់ ដែលយកអាវុធនុយក្លេអ៊ែរ មកគិតគូរអំពីអនាគតរបស់ប្រទេសជាតិ។ លោកស្រី Kim Yo Joing ត្រូវបាន RT ចេញផ្សាយអំពីការលើកឡើងរបស់គាត់ ដែលផ្តោតសំខាន់ទៅលើផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ របស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ន កំពុងបើកដំណើរការសាកល្បងនិងការស្នើសុំនៅលើវេបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសបារាំងតាមរយៈប្រភពជិតស្និទ្ធរបស់លោកប្រធានាធិបតីបារាំងបានលើកឡើងអំពីមុខងារដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែរជឿជាក់ថានឹងអាចស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែនបាន។ ប្រភពដដែលសរសេរបែបនេះថា៖ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើលោកដែលអាចសម្រេចកិច្ចព្រមព្រៀងនេះស្វែងរកសន្តិភាពជូនអ៊ុយក្រែនឡើងវិញបាន។ការលើកឡើងដោយភាគីខាងប្រទេសបារាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅមុនពេល នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់ទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ។ ប្រភពដដែលបានបន្តទៀតថា៖វាគឺជារឿងច្បាស់លាស់ណាស់ដែលប្រទេសចិនគឺជាប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចមានលទ្ធភាពក្នុងការជួយដោះស្រាយជម្លោះលើកនេះនិងជួយដោះស្រាយជាមួយនឹងភាគីទាំងសងខាងតែម្តង។ គួរឲ្យដឹងដែរថាលោក Macron នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធសប្តាហ៍ក្រោយដើម្បីជួបជាមួយនឹងប្រធានាធិបតិបារាំងលោក Xi Jinping ព្រមទាំងលោកនាយករដ្ឋមន្ត្រី Li...