ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បដិសេធមិនព្រមផ្តល់រថក្រោះបន្ថែមឲ្យអ៊ុយក្រែន

បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសរបស់លោកមិនអាចបន្តធ្វើការផ្គត់ផ្គង់រថក្រោះបន្ថែមទៅឲ្យប្រទេសអាល្លឺម៉ង់ទៀតនោះទេ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវបានធ្វើការព្រមាននិងសំណូមពរទៀតថាចាំបាច់ត្រូវការអាវុធធុនធ្ងន់ជាច្រើនទៀតដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្សី។

លោក Pistorius បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt and Sonntag ថា៖ខ្ញុំមិនឃើញថារថក្រោះជួរមុខ Leopard នឹងអាចត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតនោះទេជាពិសេសនៅក្រោយការប្រកាសរបស់ខ្ញុំរួចរាល់ហើយបែបនេះ។

រដ្ឋមន្ត្រីដដែលរូបនេះបានបន្តទៀតថា៖រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន២កញ្ចប់ប៉ុណ្ណោះឬប្រហែលជា៦០គ្រឿងខណៈដែលអឺរ៉ុបក៏នឹងបន្តផ្គត់ផ្គង់រថក្រោះស៊េរីចាស់របស់ Leopard ចំនួន១០០គ្រឿងទៀតផងដែរនៅឆ្នាំក្រោយទាំងដែលអ៊ុយក្រែនកន្លងមកទាមទារយ៉ាងហោចណាស់៣០០គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

To Top