ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនានេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។ លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបាន បង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងជើង កាត់ទោសប្រហារជីវិតមនុស្ស ដោយសារគ្រឿងញៀន ការចែករំលែកប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងត្បូង និងសកម្មភាពសាសនា ខណៈដែលប្រទេសនេះ រារាំងសិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋ ដែលជាគូប្រជែងរបស់ខ្លួន គឺប្រទេសកូរ៉េខាងត្បូង ។ នៅក្នុងរបាយការណ៍មួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្តីពីសារពើពន្ធ” ។ ច្បាប់ស្ដីពីសារពើពន្ធ ធ្វើឡើងក្នុងគោលបំណង គ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។ ដើម្បីផ្តល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពក៏បានប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត...
បរទេស៖ ក្រុមហ៊ុន Goldman Sachs បានអះអាងថា ភាពវ័យឆ្លាតសិប្បនិម្មិត (AI) អាចបង្កឱ្យមាន “ការរំខានយ៉ាងសំខាន់” ដល់ទីផ្សារការងារ និងធ្វើឱ្យប៉ះពាល់ដល់ការងាររាប់លាននៅជុំវិញពិភពលោក ប្រសិនបើ AI នេះ ដំណើរការល្អពេញលេញនៅតាមសក្តានុពលរបស់វានោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ពិតមែនតែអនុញ្ញាតឲ្យទាំងជនបរទេសនិងពលរដ្ឋខ្មែរចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមដោយសេរីមិនយកលុយក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាសំបុត្រត្រូវតែមាន ។ ការកំណត់ឲ្យមានសំបុត្រត្រូវតែមានពីសំណាក់នាយករដ្ឋមន្រ្តីនេះ គឺដើម្បីចង់ដឹងពីកន្លែងអង្គុយ និងច្រកចេញចូល ។ នេះបើតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕
ភ្នំពេញ ៖ បើតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ពីប្រសាន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចាប់ពីខែមិថុនា ឆ្នាំ២០២៣នេះតទៅ ហាមមន្ត្រីរបស់រដ្ឋចេញក្រៅប្រទេស ។ នេះជាប្រសាសន៍សម្តេចក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី៣១ មីនា ៕
បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពល អ៊ុយក្រែន លោក German Galushchenko បាននិយាយកាលពីថ្ងៃពុធ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានPolitico ថា ក្រុមហ៊ុនប្រេងធំៗ បានទទួលប្រាក់ចំណេញ ជាលទ្ធផលនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន គួរតែចំណាយប្រាក់ខ្លះ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលហែកហួរដោយសង្រ្គាម របស់ប្រទេសអ៊ុយក្រែន ឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជនកម្ពុជា បានផ្ដាំផ្ញើសារសំខាន់មួយចំនួន ដល់សមាជិក សមាជិការបស់សមាគម ឲ្យផ្ដោតលើការកសាង រចនាសម្ពន្ធសមាគម និងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់-លិខិតបទដ្ឋានគតិយុត្ត ដើម្បីសម្រេច វឌ្ឍនភាពការងារ-មុខរបរ ពិសេសគឺសំដៅលើកស្ទួយ សេដ្ឋកិច្ចគ្រួសារ-សង្គមជាតិ ឱ្យរីកចម្រើនទៅមុខ។ ការថ្លែងសារណែនាំរបស់លោក...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម,...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កម្ពុជា-ជប៉ុន នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការ ស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត...