ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស។ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចាត់ក្រុមការងារ ជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល)...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៦គ្រួសារ នៅឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។...
ព្រឹកថ្ងៃទី ៣០ ខែមីនា នៅតំបន់ Boao នៃខេត្តហៃណាន ប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថា គន្លឹះ ។ លោក Li Qiang បានថ្លែងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈ មិនឱ្យមានការលក់សំបុត្រ យកលុយដាច់ខាត ចំពោះការចូល ទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «មុននេះបន្តិច...
ដោយ Julie de Bailliencourt ប្រធានសកលគោលនយោបាយផលិតផលនៃក្រុមហ៊ុន TikTok ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃសហគមន៍ TikTok ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។ វិធានទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នា និងមាតិកាទាំងអស់នៅលើភ្លែតហ្វមរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។ ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនេះ ជាលើកដំបូងហើយដែល TikTok កំពុងចែករំលែកគោលការណ៍សហគមន៍របស់...
ភ្នំពេញ៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយករងប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បច្ចុប្បន្នប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ទន្ទឹមនឹងការប្រើប្រាស់សេវា របស់សមាជិក ប.ស.ស. ដ៏ច្រើននេះ លោកអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេស សរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ជូនសមាជិករបស់ខ្លួន លោកអគ្គនាយករង បានបន្ដថា៖ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀតដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយ មូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួល ក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែល មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការ របស់មូលដ្ឋានសុខាភិបាល ជាមួយប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូច មិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវា ជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃ សេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាល ដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។ ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរ អំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់ គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើមានការអញ្ជើញចូលរួម ពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕
ភ្នំពេញ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបកស្រាយថា ករណីពិធីសែនព្រេន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណវត្តភ្នំ គឺជាពិធីសែនឧបករណ៍ សម្ភារៈ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៣ប៉ុណ្ណោះ ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបកស្រាយបែបនេះ ក្រោយអ្នកបណ្ដាញ សង្គមហ្វេសប៊ុកជាច្រើន បាននាំរិះគន់មន្ទីរវប្បធម៌...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការគាំទ្រក្រុមបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទាក់ទងនឹងអ្វីដែលហៅថា ការបញ្ឈប់មេដឹកនាំ តៃវ៉ាន់ នៅក្នុងប្រទេសនេះ ដោយជំរុញឱ្យភាគីអាមេរិក បញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ។ អ្នកនាំពាក្យលោកស្រី Mao Ning បានប្រាប់សារព័ត៌មានប្រចាំថ្ងៃថា ការឈប់សម្រាករបស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen នៅសហរដ្ឋអាមេរិក គឺមិនច្រើនទេ...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ លើកទី៨ ជូនសិក្ខាកាម១៨៤នាក់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានណែនាំដល់សិក្ខាកាម នៃវិទ្យាស្ថាននេះចូលរួម គោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវយកចំណេះជំនាញរបស់ខ្លួនយកទៅប្រកបការងារ និងមុខរបរ...