ប៉េកាំង៖ ចាប់តាំងពីមានការកើនឡើងនៃ វិបត្តិអ៊ុយក្រែនមក សហរដ្ឋអាមេរិក បានបញ្ចេញការភូតកុហក ដើម្បីបង្ខូចកិត្តិយសប្រទេសចិន លើបញ្ហាពាក់ព័ន្ធជាច្រើន និងធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ័ន្តច្រឡំ ។ តាមពិតទៅ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតពិតប្រាកដនៃវិបត្តិនេះ បាននិងកំពុងបញ្ឆេះភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសចុងក្រោយ ហើយបាននិងកំពុងទទួលបានប្រាក់ ចំណេញយ៉ាងច្រើនពីជម្លោះនេះ។ ផ្ទុយទៅវិញ ប្រទេសចិន តែងតែឈរនៅម្ខាងនៃសន្តិភាព...
បរទេស៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សហភាពអឺរ៉ុបនឹងធ្វើការ ឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើបេឡារូសនឹងទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី មករក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនមែននោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Borrell ក៏បានលើកឡើងអំពីភាព ដែលមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តណាមួយ...
សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុនផ្តល់មាតិកាប្រចាំតំបន់ WeWatch ដើម្បីផ្តល់ជូនអតិថិជននូវមាតិកាកម្សាន្តជាច្រើនទៀត សម្រាប់ផ្នែកសេវាកម្មបន្ថែម។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានកើតឡើង ពីការសហការទ្រង់ទ្រាយតូចៗជាច្រើន រវាងក្រុមហ៊ុនទាំងពីរក្នុងអំឡុងឆ្នាំមុន ដែលមានសារៈសំខាន់ក្នុងការឈ្វេងយល់ ពីតម្រូវការ របស់អតិថិជន ដែលអាចជួយជំរុញគំនិតផ្តួចផ្តើមថ្មីៗនាពេលខាងមុខនេះ។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ «របៀបដែលអតិថិជនរបស់យើង ប្រើប្រាស់ព័ត៌មាននិងការកម្សាន្ត កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់មាតិកា កំពុងកើនឡើងក្នុងល្បឿនលឿន។ ការសហការជាមួយ WeWatch នឹងគាំទ្រដល់ចក្ខុវិស័យរបស់យើង ក្នុងការពង្រីក និងផ្តល់ឱ្យអតិថិជនរបស់យើងនូវមាតិកាដ៏ទូលំទូលាយ ពីអ្នកបង្កើតមាតិកាលំដាប់ពិភពលោកជាច្រើន។ ជាមួយនឹងផលប័ត្រដ៏ទូលំទូលាយរបស់ WeWatch ដែលមានមាតិកាគុណភាពខ្ពស់យើងមានគោលបំណង ក្នុងការផ្តល់បទពិសោធនៃការទស្សនាមាតិកាដ៏ល្អជូនដល់អតិថិជនរបស់យើង»។ ជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះ WeWatch នឹងអនុញ្ញាតឱ្យអតិថិជន សែលកាត ចូលទៅប្រើប្រាស់កម្មវិធីរបស់ WeWatch តាមរយៈទូរស័ព្ទដៃដែលមិនត្រឹមតែ មានមាតិកាជាច្រើនប៉ុណ្ណោះទេ តែក៏មាននូវមាតិកាប្លែកៗខុសពីគេជាច្រើនទៀតផងដែរ។ អ្នកនាង Sarah Wang នាយកប្រតិបត្តិក្រុមហ៊ុន WeWatch បានឱ្យដឹងថា៖ «ការធ្វើការជាមួយ សែលកាត កាលពីពេលកន្លងទៅបានផ្តល់ឱ្យយើងនូវការយល់ដឹងដ៏ល្អអំពីតម្រូវការនៃមាតិកាកម្សាន្ត របស់អតិថិជនសែលកាត។ ជាមួយនឹង ភាពជាដៃគូដ៏ធំរបស់យើង និងផលប័ត្រមាតិកា យើងមានទំនុកចិត្តថាយើងអាចផ្គត់ផ្គង់ សែលកាត ជាមួយនឹងសេវាកម្មដ៏សម្បូរបែប ដែលអាចនាំអតិថិជនទៅកាន់ពិភពថ្មីមួយ នៃមាតិកាគុណភាពខ្ពស់។ ការសហការជាមួយសែលកាត និងធ្វើការបើកទ្វារសម្រាប់អតិថិជនសែលកាត ដើម្បីផ្តល់ជូនមាតិកាជាច្រើន ដូចជាការទស្សនាប៉ុស្តិ៍ទូរទស្សន៍ រឿងដ៏ល្បីជាច្រើន ជាមួយការបកប្រែភាសាជាភាសាខែ្មរភាសាអង់គ្គេស និង បាហាសា ឥណ្ឌូនេស៊ី រួមជាមួយហ្គេមកម្សាន្តផ្តាច់មុខជាច្រើន និងគុណភាពសេវាកម្មលំដាប់ពិភពលោក»។ ជាមួយ WeWatch សែលកាត នឹងបើកទំព័រថ្មីមួយទៀតសម្រាប់ទីផ្សារដោយនាំមកនូវ សេវាកម្ម Quad-Play ដោយផ្តល់ជូនអតិថិជន នូវការទស្សនាប៉ុស្តិ៍ ទូរទស្សន៍តាមទូរស័ព្ទដៃ និង តាមទូរទស្សន៍ នៅតាមគេហដ្ឋាន (រួមជាមួយការសហការជាមួយWeWatch) សេវាកម្មទូរស័ព្ទ និង អ៊ីធើណិត។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពី ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ដែលបានចូលរួមដោយសមាជិកនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុននីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។ អំពី សែលកាត៖ សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្ម យូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករ ដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញ ដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូង ទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយ ក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរក ការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀប ដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួលនិងកសាង សហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្ត បែបឌីជីថល ដើម្បីដោះស្រាយតម្រូវការ សម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាស ប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករ ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍...
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។...
ភ្នំពេញ៖ ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូក ទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
បរទេស៖អតីតប្រធានាធិបតី រុស្សីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្សី នឹងមិនត្រូវកាត់បន្ថយនោះទេ ទោះបីជាមានជម្លោះ ជាមួយអ៊ុយក្រែន និងលោកខាងលិចក្តី។ លោកអតីតប្រធានាធិបតីរូបនេះ ដដែលបានបន្តទៀតថា អតុល្យភាព នៅក្នុងសេដ្ឋកិច្ច នឹងមិនត្រូវបានឲ្យរីកធំជាងនេះ នោះទេ ដោយលោកបានបន្ថែមថា ប្រទេសនេះទំនងជាមិនទទួលរង នូវជោគវាសនា ដូចទៅនឹងសហភាពសូវៀត នោះដែរ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី មិនអាចចាប់ផ្តើមបាននោះទេ លុះត្រាតែសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនការគាំទ្រ ផ្នែកយោធាបន្ថែមទៀត។ គាត់បានថ្លែងប្រាប់ដល់កាសែតជប៉ុនថា គាត់នឹងមិនបញ្ជូនកងទ័ពរបស់គាត់ទៅកាន់ជួរមុខ ដោយគ្មានរថពាសដែក កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត Himars...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា អាវុធនុយក្លេអ៊ែររបស់រុស្សីជាច្រើនគ្រាប់ នឹងត្រូវធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅដើមរដូវក្តៅខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយ RT បានឲ្យដឹងទៀតដែរថារដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ចប់ការសាងសង់ទីតាំងអគារពិសេសនិងជាអគារ ដែលមានលទ្ធភាព ក្នុងការរក្សាទុកប្រភេទអាវុធដ៏ទំនើបទាំងនេះ។ លោក Putin ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់ 24 TV រុស្សីបានបន្តទៀតថា កិច្ចការងាររៀបចំនៅក្នុងបេឡារូសនឹងរួចរាល់យ៉ាងយូរបំផុត...
បរទេស៖ ទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ពិសេសអាមេរិក ត្រូវបានរុស្សីជឿជាក់យ៉ាងច្បាស់ថា គឺជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះបំពង់បង្ហូរហ្គាស Nord Stream កាលពីខែកញ្ញា។ ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា អ្វីដែលធ្លាប់ត្រូវបានលើកឡើង ដោយទាហានជើងចាស់អាមេរិក Seymour Hersh និងបច្ចុប្បន្នជាអ្នកកាសែតផងនោះ អំពីការសន្និដ្ឋានជារួមនោះគឺជាការពិតទាំងអស់។ ទោះបីជាយ៉ាងណាក្តី...