ព័ត៌មានអន្តរជាតិ

លោក Putin៖ រុស្សីនឹងដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរ នៅបេឡារូស

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា អាវុធនុយក្លេអ៊ែររបស់រុស្សីជាច្រើនគ្រាប់ នឹងត្រូវធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅដើមរដូវក្តៅខាងមុខនេះ។

ការចេញផ្សាយដែលធ្វើឡើងដោយ RT បានឲ្យដឹងទៀតដែរថារដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ចប់ការសាងសង់ទីតាំងអគារពិសេសនិងជាអគារ ដែលមានលទ្ធភាព ក្នុងការរក្សាទុកប្រភេទអាវុធដ៏ទំនើបទាំងនេះ។

លោក Putin ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់ 24 TV រុស្សីបានបន្តទៀតថា កិច្ចការងាររៀបចំនៅក្នុងបេឡារូសនឹងរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១ខែកក្កដាហើយបញ្ជាក់រដ្ឋាភិបាលមូស្គូ នឹងមិនប្រគល់អាវុធនេះ ទៅឲ្យបេឡារូសឡើយ គឺនឹងនៅតែបន្តស្ថិតនៅក្រោម ការត្រួតពិនិត្យនិងគ្រប់គ្រង ដោយកងកម្លាំងរុស្សីដដែល។

ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី មិនបានធ្វើការបញ្ជាក់ថា នឹងត្រូវដឹកជញ្ជូនអាវុធទាំងនោះ ដល់ប្រទេសបេឡារូសនៅពេលណានោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top