ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ហ៊ុន ម៉ាណែតមិនបានដឹងខ្លួនជាមុនថា នឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ៤)នោះទេ ព្រោះពេលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង គឺលោក ហ៊ុន ម៉ាណែត នៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។ សម្តេចតេជោ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនាមានប្រសាសន៍ថា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សង្ឃឹមថា តុលាការ និងសមត្ថកិច្ច នឹងចេះធ្វើការចំពោះករណី លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបាននិយាយក្នុងលក្ខណៈ ប្រមាថទៅលើអង្គព្រះមហាក្សត្រ ។ លោកទាំង២នាក់នេះ ដែលជាមនុស្សស្និតនឹងលោក កឹម សុខា...
បរទេស៖ កាសែតរបស់អាល្លឺម៉ង់ The Bild កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី កំពុងឈានទៅដល់ការសម្រេចចិត្ត ជាចុងក្រោយខណៈដែល រដ្ឋាភិបាលទីក្រុងគៀវកំពុងរៀបចំ ផែនការធំក្នុងការវាយប្រហារដែនដីមួយចំនួន របស់រុស្សីក្នុងនិទាឃរដូវខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ប្លុករបស់អង្គការណាតូទាំងអស់ កំពុងបន្តធ្វើការផ្គត់ផ្គង់ជំនួយឥតស្រាក់ស្រានអាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាអាចបង្កើតបាន ទៅជាស្ពានមួយដែលអាចឈានទៅដល់ ការដណ្តើមយកតំបន់ Crimea មកគ្រប់គ្រងវិញឬ Land...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីចិន លោក Xi Jinping មានរឿងជាច្រើនដែលត្រូវពិភាក្សា ប៉ុន្តែបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា តើការសន្ទនារបស់មេដឹកនាំទាំងពីរ នឹងកើតឡើងពិតប្រាកដឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ បន្ទាប់ពីទើបតែបានជួប ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងតូក្យូ។ ទំនាក់ទំនងការទូតសកម្មបែបនេះ ដែលបានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក កំពុងផ្តល់ការយកចិត្តទុកដាក់ភាគច្រើនរបស់ខ្លួន ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយប្រទេសជប៉ុនកំពុងធ្វើជាប្រធាន G7...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រទេសថៃ (EC) បានប្រកាសនៅថ្ងៃអង្គារថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែឧសភា ហើយថាវានឹងផ្សាយនៅក្នុងវែបសាយ Royal Gazette នាពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការបោះឆ្នោត EC...
ប៉េកាំង៖ បេសកជនចិន បានឲ្យដឹងថា កលល្បិចនៃការរារាំង និងសម្ពាធរបស់សហរដ្ឋអាមេរិក បាននាំឱ្យភាពតានតឹង កើនឡើងនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យភាគីនៃ កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ AUKUS លុបចោលការសម្រេចចិត្តរបស់ពួកគេ និងកំណត់ផ្លូវត្រឹមត្រូវសម្រាប់ការ ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ...
ភ្នំពេញ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយ ក្នុង ការ រិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងបនរចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃពុធទី២២ ខែមិនា ឆ្នាំ២០២៣ អោយដឹងថា ការចូលសំចតចុងក្រោយ របស់នាវា បារាំង នៅ កម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិន អាច ប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មី មួយទៀត នៃភាពរស់រវើកនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានា វារបស់ កងទ័ពបារាំងនៅ ប៉ូលីនេស៊ី ដែលស្ថិត ក្រោម ការ បញ្ជា របស់ ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជាការការពារ អធិបតេយ្យ នៅតាម តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួម ក្នុងកិច្ច សហប្រតិបត្តិការនានា។ នាវានេះមានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ជាទូទៅ នាវា Prairial ចូលរួមនៅក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់បណ្តា ប្រទេស ដែនកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នាវានេះ តែងតែបំពេញបេសកកម្ម ជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំង ចំពោះ ការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ ក្រុមនាវិកតែង ធ្វើការផ្លាស់ប្តូរ សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះ ជាមួយ ទាហានជើងទឹកនៃប្រទេសដៃគូ។ជាក់ស្តែងនាពេលកន្លងមក នាវានេះបានចូលរួម នៅក្នុងសមយុទ្ធមួយ ជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន។ នៅប្រទេសកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស រវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀត ដូចជា ការ ប្រកួត បាល់ទាត់ជាដើម។ ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយ នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយ សមុទ្រ ចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅ ចំនួន១,៦លាននាក់ និងយោធាបារាំង ចំនួន ៧ ០០០នាក់ ។ ៩៣%នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្តេជ្ញាចិត្តរបស់បារាំងនៅក្នុង តំបន់ នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗចំនួន៤គឺ៖ សន្តិសុខនិងការការពារសេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងមហាសមុទ្រដោយចីរភាព។ ប្រទេសបារំាងខិតខំពង្រឹង បន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នា ចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុបនៅ ឥណ្ឌូប៉ាស៊ីហ្វិក។ ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូ រវាង ប្រទេស បារាំងជាមួយអា ស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុង ក្រុមការងារ ចំនួនពីរនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារ ទទួលបន្ទុក សន្តិសុខ លំហ សមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រ ដល់ដំណើរការ សន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕
តាកែវ៖ តំណាងនិងសកម្មជនរបស់គណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ ជាច្រើនរូប បានចេញមកប្រតិកម្ម និងបដិសេធចំពោះការតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ និងលោក ម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។ តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាក់ឱ្យដឹងថា លោក គឹម សួរភីរិទ្ធ មិនមានលំនៅអចិន្រ្តៃយ៍...
ព្រះមហាក្សត្រ យាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡាhttps://dap-news.com/seagame/2023/03/21/320025/ ថ្ងៃចូលឆ្នាំខ្មែរ រាល់តម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ត្រូវសរសេរឲ្យច្បាស់ ជៀសវាងកំណត់ថ្លៃ ខ្ពស់ហួសហេតុhttps://dap-news.com/national/2023/03/21/320036/ រាជរដ្ឋាភិបាល តែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកhttps://dap-news.com/national/2023/03/21/320068/ វត្តនៅស្រុកខ្មែរមានជាង៥ពាន់ និងព្រះសង្ឃជិត៧ម៉ឺនអង្គhttps://dap-news.com/national/2023/03/21/320073/ ព្រះអគ្គិជ័យកីឡា មានប្រវត្តិជាង២០០០ឆ្នាំ មានអត្ថន័យស៊ីជម្រៅ ជានិមិត្តរូប...