ព័ត៌មានអន្តរជាតិ

បន្ទាប់ពីរំលាយសភា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតថៃ ប្រកាសយកថ្ងៃទី១៤ ឧសភា ជាថ្ងៃបោះឆ្នោតសកល

បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រទេសថៃ (EC) បានប្រកាសនៅថ្ងៃអង្គារថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែឧសភា ហើយថាវានឹងផ្សាយនៅក្នុងវែបសាយ Royal Gazette នាពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការបោះឆ្នោត EC ត្រូវប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបោះឆ្នោត ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីការរំលាយសភា។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានរំលាយសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទ។

EC បាននិយាយថា ខ្លួនក៏នឹងប្រកាសកាលបរិច្ឆេទសម្រាប់ គណបក្សនយោបាយដើម្បីចុះឈ្មោះ បេក្ខជនជាផ្លូវការក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីការរំលាយសភា។ ទោះយ៉ាងណាក៏ដោយ គណៈកម្មាធិការរៀបចំ ការបោះឆ្នោតបាននិយាយថា កាលបរិច្ឆេទទាំងនេះនឹងត្រូវបានប្រកាស បន្ទាប់ពីកាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១៤ ខែឧសភា ត្រូវបានបោះពុម្ពផ្សាយនៅក្នុង Royal Gazette ។

EC ក៏គ្រោងនឹងប្រកាសឈ្មោះ ការិយាល័យបោះឆ្នោតក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីគណបក្សបាន ចុះឈ្មោះបេក្ខជនរបស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top