តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការផ្លាស់ប្តូរអ្នកទោសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការអត្ថាធិប្បាយនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ដោយលើកឡើងថា ប្រសិនបើអ្វីៗដំណើរការល្អនៅខាងជនជាតិអាមេរិក ការដោះដូរអ្នកទោសនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ លោកបានបន្ថែមថា អ៊ីរ៉ង់ចាត់ទុកករណីនេះជាបញ្ហាមនុស្សធម៌ទាំងស្រុង ដោយកត់សម្គាល់ថា ភាគីទាំងពីរបានចុះហត្ថលេខាដោយប្រយោលលើកិច្ចព្រមព្រៀងមួយក្នុងខែមីនា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក បណ្ឌិត ឡី សុភាព ក្នុងនាមធុរកិច្ចទីផ្សារបណ្តាញ និងវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពីក្រុមហ៊ុន សីហា ផៅវ័រីច (ខេមបូឌា) ឯ.ក បន្តគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសគាំទ្រសម្តេចតេជោ...
ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាចំពោះចំណង ជើងខ្សែភាពយន្ត«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ច្បាស់ជាមានការវាយប្រហារពីក្រុមប្រឆាំង មួយចំនួនជាមិនខាន។ សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះ ចន្ទពេញបូរណ៌មី» នារ សៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣យ៉ាងដូច្នេះថា៖«ទាក់ទងនិងចំណង ជើងច្បាស់ជាមានការវាយប្រហារ ក៏ប៉ុន្តែខ្ញុំចង់ផ្ញើរសារជូនទុកមុនឲ្យហើយព្រោះគ្រាន់ តែរឿង ច្បាប់ផ្តើមថតមានការប្រមាថ ប៉ុន្តែខ្ញុំចង់ប្រាប់អស់លោកអ្នក បើសិនកូនខ្ញុំកើតចំថ្ងៃត្រង់នោះគេ និងដាក់ចំណងជើងថាកូនប្រុសកើតក្រោមពន្លឺព្រះសូរិយាហើយ គេមិនដាក់កូនប្រុសកើត ក្រោមពន្លឺព្រះចន្ទទេ»។ សម្តេចតេជោបានបន្ត”ថាអីញ្ចឹងទេសូមអ្នកទាំងឡាយកុំឆ្ងល់ពេក អំពីពាក្យក្រោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទឹកភ្នែករបស់សម្ដេច ស្រក់ពិតមែន តែអ្នកកុំសង្ឃឹមសម្ដេច ផ្ដល់ការយោគយល់ឲ្យអ្នកដែលមកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ នាឱកាសអញ្ជើញ សម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៣ ខែមីនា...
ដាម៉ាស់៖ អ្នកជំនាញខាងនយោបាយស៊ីរីបានឲ្យដឹងថា ប្រទេសចិន បានដើរតួនាទីជាប្រវត្តិសាស្ត្រនៅមជ្ឈិមបូព៌ា បន្ទាប់ពីទទួលបានជោគជ័យក្នុងកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដោយបញ្ចប់ការប្រេះឆាអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។ អ្នកជំនាញបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងបែបនេះអាចឆ្លុះបញ្ចាំងជាវិជ្ជមានលើវិបត្តិក្នុងតំបន់ស្ទើរតែទាំងអស់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដូចដែលបានប្រកាសដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែលរួមមានកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្មឡើងវិញក្នុងរយៈពេលពីរខែ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមីនា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទាំងអារ៉ាប៊ីសាអូឌីត...
ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាតំណាងដ៏ខ្ពងខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ខែមីនា២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពលីសុំរុះរើ នឹងជួសជុលទាំងស្រុង ព្រះរាជដំណាក់តូចក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជា ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយមិនអាចទម្លាយបាននៅពេលនេះបានទេ ដោយរង់ចាំរយៈពេល ១០ឆ្នាំខាងមុខទៀត ទើបនឹងអនុញ្ញាតឲ្យចេញផ្សាយជាសាធារណៈ ព្រោះមានអាថ៌កំបាំងច្រើន។សៀវភៅប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ដែលគម្របសៀវភៅមានរូបភាពសម្តេចនោះ ត្រូវបានសម្តេចលើកយកមកបង្ហាញ ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។ សម្ដេចតេជោបានថ្លែងថា សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ...
កណ្ដាល ៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញអបអរសាទរ ចំពោះខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ ។ មានន័យថា កម្ពុជា នៅសល់តែ១៥ខេត្តទៀតប៉ុណ្ណោះ នៅមានការគម្រាមដោយសារគ្រាប់មីន...
ភ្នំពេញ ៖ ដោយសារបញ្ហា វិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើង របស់ចិនដ៏ធំមួយ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ និងត្រូវការកំលាំងពលកម្មជិត១ពាន់នាក់ ។ ការសម្រេចចិត្តនេះ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្ត អ្នកវិនិយោគមកកាន់កម្ពុជា ។ លោក ហ៊ូ...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ បានព្រមានប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការយោធា របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខផ្ទាល់ខ្លួន របស់ទីក្រុងម៉ានីល។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតចិននៅទីក្រុងម៉ានីល...