ព័ត៌មានជាតិ

សម្តេចតេជោ៖ ភាពយន្តរឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបណ៌មីច្បាស់ ជាមានការវាយប្រហារលេីការដាក់ចំណងជើងនេះ

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាចំពោះចំណង ជើងខ្សែភាពយន្ត«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ច្បាស់ជាមានការវាយប្រហារពីក្រុមប្រឆាំង មួយចំនួនជាមិនខាន។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះ ចន្ទពេញបូរណ៌មី» នារ សៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣យ៉ាងដូច្នេះថា៖«ទាក់ទងនិងចំណង ជើងច្បាស់ជាមានការវាយប្រហារ ក៏ប៉ុន្តែខ្ញុំចង់ផ្ញើរសារជូនទុកមុនឲ្យហើយព្រោះគ្រាន់ តែរឿង ច្បាប់ផ្តើមថតមានការប្រមាថ ប៉ុន្តែខ្ញុំចង់ប្រាប់អស់លោកអ្នក បើសិនកូនខ្ញុំកើតចំថ្ងៃត្រង់នោះគេ និងដាក់ចំណងជើងថាកូនប្រុសកើតក្រោមពន្លឺព្រះសូរិយាហើយ គេមិនដាក់កូនប្រុសកើត ក្រោមពន្លឺព្រះចន្ទទេ»។

សម្តេចតេជោបានបន្ត​”ថាអីញ្ចឹងទេសូមអ្នកទាំងឡាយកុំឆ្ងល់ពេក អំពីពាក្យក្រោ ម«ពន្លឺ ព្រះច័ន្ទ»ខ្ញុំពិតជាកើតនៅថ្ងៃ១៥កើតខែស្រាពថ្ងៃពេញូបូរមីនេះឯង។ អីញ្ចឹងយើងត្រូវគិតជាមុន ព្រោះពួកអគតិតែងតែរករឿង។ សូម្បីតែរឿងគេសោះ! ខ្លួនចង់បង្កើតរឿងអ្វីធ្វើទៅ នេះគ្រាន់ជា រឿងគេ​”។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថាសម្រាប់ចំណងជើងខ្សែភាពយន្តនេះចង់អ្នកណា ដាក់ចំណងថា«ក្រោមពន្លឺចន្លុះក៏ដាក់ទៅឬក្រោម អំពូលម៉ែត្រក៏ដាក់ទៅ ជារឿងរបស់អ្នកឯង ប៉ុន្តែរឿងរបស់ខ្ញុំជារឿងផ្សេង»។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងពីមូលហេតុដែលបានចាប់ផ្តើមថត ខ្សែភាពយន្តនេះបន្ទាប់ពីមានការផ្សាយតាមវិទ្យុ គឺមានក្រុមហ៊ុនបរទេសចំនួន៣បានមកទាក់ទង ហើយមានក្រុមហ៊ុនមួយដែលសម្ដចមិនបញ្ចេញឈ្មោះ បានទៅជួបសម្តេចដល់តែពីរដង ។ប៉ុន្តែមិនព្រមឲ្យថតទេ តែបើថតគឺសម្តេចសុំឲ្យយកសេនារីយោត្រឹម ត្រូវ។ពីព្រោះថាបើសិនមាន ការយកតួអង្គរខុសគឺនឹងខុសសាច់រឿង។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាកា ប្រយុទ្ធពិតប្រាក ដនៅក្នុ ងសមរភូមិមានចំនួន១០៥លើកក៏ប៉ុន្តែឈុតឆាកមកសម្តែងក្នុងរឿងមានតែ៥ឈុតឆាកប៉ុណ្ណោះដូច្នេះមិនបានគ្របដណ្តប់ទាំងស្រុងជាមួយហេតុការណ៍ដែលបានកើតនៅ ហេតុការណ៍នៅក្នុង រយៈពេលនោះទេ។
ចំណែកតួរអង្គដែលកើតឡើងវិញនៅក្នុងប្រទេសមិនគ្រប់គ្រាន់នោះទេបើសិនសម្តេចតេជោបញ្ជេញតួរអង្គទាំងឡាយពាក់ព័ន្ធនឹងដំណើរជីវិតនេះ។ ប៉ុន្តែសម្ដេចបានដក ស្រង់យកចំណុចសំ ខាន់ៗនៅក្នុងរឿងនេះ៕

To Top